អត្តពលិកវាយកូនបាល់កម្ពុជា ៥រូបកំពុងត្រាំពិសនៅថៃរយៈពេល២សប្ដាហ៍

ភ្នំពេញ៖ រយៈពេល៤ថ្ងៃហើយ ដែលអត្តពលិកកីឡាវាយកូនបាល់កម្ពុជា ៥នាក់ កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ជាមួយនឹងគ្រូបង្វឹកកីឡាវាយកូនបាល់នៅប្រទេសថៃ ក្នុងទិសដៅត្រៀមប្រកួតថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខនេះ។

កីឡាករកីឡាការិនីដែលកំពុងចូលរួមហ្វឹកហាត់ទាំងនោះរួមមាន កីឡាករ ឡេង សារិនរាជ, កីឡាករ សែន សុផុន, កីឡាករ ឃ្លាំង ពន្លក, កីឡាការិនី ហួរ ស្រីពៅ និងកីឡាការិនី ហូ ស្រីណុច ហើយពួកគេនឹងធ្វើការហ្វឹកហាត់នៅទីនោះរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។

លោក ជា ពៅ គ្រូបង្វឹកក្រុមជម្រើសជាតិបានឱ្យដឹងថា៖ «កីឡាករការិនីរបស់កម្ពុជាទាំង៥រូបនេះគឺសុទ្ធសឹងជាកីឡាករមានសមត្ថភាពខ្ពស់ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។»

សូមបញ្ជាក់ផងដែរថា សម្រាប់ការចេញទៅហ្វឹកហាត់នេះមិនមែនមានតែកម្ពុជានោះទេ ពោលគឺអត្តពលិកមកពី ប្រទេសជាង១០នៅក្នុងតំបន់អាស៊ីចូលរួម សម្រាប់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនដូចជាការប្រកួតជើងឯកក្របខណ្ឌសិស្សមធ្យមសិក្សានៅប្រទេសថៃ និងការប្រកួតជើងឯកក្របខណ្ឌនិស្សិតនៅប្រទេសសិង្ហបុរីព្រមទាំងដើម្បីឈានឆ្ពោះទៅរកការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផងដែរ។

គ្រូបង្វឹករូបនេះបានបញ្ជាក់បន្ថែមថា៖ «វាជាឱកាសមួយដ៏ល្អសម្រាប់ក្រេបជញ្ជក់យកបទពិសោធន៍ និងបច្ចេកទេសពីបណ្តាកីឡាករ កីឡាការិនីនិងគ្រូបង្វឹកទាំងនោះ ព្រោះកីឡាករដែលចូលរួមហ្វឹកហាត់សុទ្ធសឹងជាកីឡាករដែលមានកម្រិតសមត្ថភាពខ្ពស់។»

1422376679

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ