ស្វែង​យល់​ពី​ ៣ ចំណុចសំខាន់ៗ​មុន​ការ​ប្រកួត​សប្ដាហ៍​ទី៩ នៃ​ពាន​រង្វាន់​ MCL 2016 មក​ដល់

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (Metfone Cambodian League ឬ MCL 2016) នឹងធ្វើដំណើរដល់សប្ដាហ៍ទី៩ ដែលជាសប្ដាហ៍ចុងក្រោយក្នុងជើងទី១ហើយនៅចុងសប្ដាហ៍នេះ ខណៈដែលនឹងមានការប្រកួតចំនួន ៥គូសំខាន់ៗ។ នាពេលនេះ គេហទំព័រព័ត៌មានកីឡា CamSports សូមណែនាំប្រិយមិត្តមកចាប់អារម្មណ៍ពីចំណុចចំនួន ៣ ដែលកំពុងកើតមាននៅក្នុងព្រឹត្តិការណ៍នេះក្រោយពីបានសម្រាកអស់រយៈពេលជាង ២០ថ្ងៃមកនេះដែលរួមមានដូចជា៖

១) តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន៖

MCL2016-Table-Week8

២) កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបណ្ដោះអាសន្ន៖

កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេមានការកើនដល់ចំនួន១២ គ្រាប់សម្រាប់កីឡាករម្នាក់ក្នុងចំណោមកីឡាករ២រូបគឺ កីឡាករជនជាតិកូរ៉េខាងជើង Choe Myong Ho របស់ក្លឹបក្រសួងការពារជាតិ និងកីឡាករម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា របស់បឹងកេតអង្គរ។

សូមបញ្ជាក់ថា គ្រាប់បាល់ទាំង១២ គ្រាប់ដែលរកបានដោយកីឡាករ Choe Myong Ho ក្នុងចំណោម៨ប្រកួតមកនេះបានមកពីការបំប៉ោងសំណាញ់ទីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ១ គ្រាប់ ទាត់ចូលក្រុមណាហ្គាវើល ១ គ្រាប់ ទាត់ចូលក្រុមវេស្ទើនភ្នំពេញ ៤ គ្រាប់ ទាត់ចូលក្រុមបឹងកេតអង្គរ ១គ្រាប់ ទាត់ចូលក្រុមភ្នំពេញក្រោន ១គ្រាប់ ទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ១ គ្រាប់ ទាត់ចូលក្រុមអាស៊ីអឺរ៉ុប១គ្រាប់ និងចុងក្រោយទាត់ចូលទីក្រុមស៊ីម៉ាក់ ២គ្រាប់។ ចំណែក១២គ្រាប់របស់ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា វិញគឺបានទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ៣គ្រាប់ ស៊ីម៉ាក់ ៣ គ្រាប់ អាស៊ីអឺរ៉ុប ២ គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២ គ្រាប់ ខេមបូឌានថាយហ្គឺរ ១គ្រាប់ និងក្រុមវេស្ទើនភ្នំពេញ ១គ្រាប់ផងដែរ។

៣) កម្មវិធីប្រកួតសម្រាប់សប្ដាហ៍ទី៩៖

ការប្រកួត៥គូចុងសប្ដាហ៍នេះមានដូចជា៖

-ថ្ងៃសុក្រ ទី១០ ខែមិថុនា៖ ក្រុមភ្នំពេញក្រោន ជួប ក្រុមស៊ីម៉ាក់ នៅវេលាម៉ោង ៦ល្ងាច លើទីលានកីឡដ្ឋាន RSN Stadium

-ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួប ក្រុមវេស្ទើនភ្នំពេញ នៅវេលាម៉ោង៦ល្ងាចនៅទីលានពហុកីឡដ្ឋានជាតិ

-ថ្ងៃអាទិត្យ ទី១២ ខែមិថុនា៖ ក្រុមណាហ្គាវើល ជួប បឹងកេតអង្គរ នៅវេលាម៉ោង៣:៣០ នាទីរសៀលនៅពហុកីឡដ្ឋានជាតិ

-ថ្ងៃអាទិត្យ ទី១២ ខែមិថុនា៖ ក្រុមខេមបូឌានថាយហ្គឺរ ជួប ក្រុមក្រសួងការពារជាតិ នៅវេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ

–ថ្ងៃអាទិត្យ ទី១២ ខែមិថុនា៖ ក្រុមភ្នំពេញក្រោន ជួប ក្រុមស៊ីម៉ាក់ នៅវេលាម៉ោង ៦ល្ងាច លើទីលានកីឡដ្ឋាន RSN Stadium

-ថ្ងៃអាទិត្យ ទី១២ ខែមិថុនា៖ ក្រុមព្រះខ័នរាជស្វាយរៀង ទទួល ក្រុមអាស៊ីអឺរ៉ុប លើទីលានកីឡដ្ឋានខេត្តស្វាយរៀង នៅវេលាម៉ោង៦ល្ងាច៕

_MG_5318

 

_MG_2347

អត្ថបទ៖ សម្បត្តិ

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ