ការប្រកួត Leo Cup សម្រាប់​ Division B៖ ក្រុមនីមួយៗកំពុងប្រជែងគ្នាដើម្បីឈរកំពូលតារាងតាមពូល

ភ្នំពេញ៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ស្រាបៀរលីអូ Division B កាលពីថ្ងៃទី៨ ខែមិថុនាម្សិលមិញនេះមានចំនួន ៤ ប្រកួតគឺពូល A មាន ២ ប្រកួត និង ពូល B មាន ២ ប្រកួត។

សម្រាប់ពូល A ក្រុមយុវជនខេត្តបាត់ដំបង ចាញ់ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ១សិត ទល់ ៣សិតក្នុងពិន្ទុ២៦ ទល់២៤ – ១៨ទល់២៥ – ១៣ទល់២៥ និង ២២ទល់២៥ ។ ដូច្នេះ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ឆ្លងកាត់ ៤ ប្រកួតឈ្នះ ៣ និងចាញ់ ១ ប្រកួត ខណៈក្រុមយុវជនខេត្តបាត់ដំបង ៣ ប្រកួតចាញ់ទាំង ៣ ប្រកួត។

ដោយឡែក ក្រុមយុវជនស្ម័គ្រចិត្តសសរស្ដម្ភបានចាញ់ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម ០ ទល់៣សិតក្នុងពិន្ទុ២០ទល់២៥ – ១៩ ទល់២៥ និង ២១ទល់២៥  ដោយក្រុមយុវជនស្ម័គ្រចិត្តសសរស្ដម្ភ បានចាញ់ទាំង ៣ ប្រកួតតែម្តង ស្របពេលដែលក្រុមសាមគ្គី ខេត្តកំពង់ចាមឆ្លងកាត់ ៣ ប្រកួតឈ្នះទាំង ៣ ប្រកួតនឹងកំពុងតែស្ថិតនៅកំពូលតារាងនៃពូលA ។

សម្រាប់ពូល B វិញ ក្រុមស្នងការនគរបាលខេត្តកំពង់ចាមឈ្នះក្រុម Aqua Familly Resort ៣សិតទល់០ ក្នុង ពិន្ទុ២៥ទល់១២ –  ២៥ទល់១៦ និង ២៥ទល់១៤ ។ ចំណែកឯ ក្រុមស្នងការនគរបាលខេត្តកំពង់ចាមលេងបាន ២ប្រកួតឈ្នះ ទាំង ២ ប្រកួតក្នុងខណៈដែល ៣ ប្រកួតរបស់ Aqua Familly Resort ៣ ប្រកួតចាញ់ទាំង ៣ ប្រកួត ។ មួយប្រកួតទៀតគឺ ក្រុមយុវជនភ្នំពេញថ្មីចាញ់ក្រុមកងពលតូចអន្តរាគមន៍លេខ ៧ ២ ទល់៣សិតក្នុងពិន្ទុ១៨ទល់២៥ – ២៥ទល់២០ – ២០ទល់២៥ និង ១៧ទល់២៥  ដោយក្រុមយុវជនភ្នំពេញថ្មី ប្រកួតឈ្នះ ១ ប្រកួតចាញ់ ១ ប្រកួត ឯក្រុមកងពលតូចអន្តរាគមន៍លេខ ៧លេងបាន៣ ប្រកួតឈ្នះទាំង ៣ ប្រកួត។

ដូច្នេះ យើងឃើញថា ខណៈដែលការប្រកួតកំពុងតែដំណើរការនោះ ក្រុមនីមួយៗបានប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីឈានទៅរកការឈរនៅកំពូលតារាងស្របពេលដែលក្រុមខ្លះទៀតបានបាត់បង់ឱកាសក្នុងការប្រកួតនៅវគ្គបន្តទៀតជាបណ្តើរៗហើយ៕

LEO-BEER7

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ