លីកលំដាប់ទី ២ ប្រទេសថៃពិចារណាបន្ថែមចំនួនកីឡាករបរទេសក្នុងការប្រកួត

សហព័ទ្ធកីឡាករបាល់ទាត់ថៃកំពុងតែពិចារណាលើការដាក់បន្ថែមកីឡាករបរទេស (សម្រាប់កីឡាករអាស៊ាន) នៅក្នុងការប្រកួតលីកលំដាប់ទី ២ ឬ Thai Regional League Division 2។

ក្រោយពីឃើញកីឡាករសញ្ជាតិ មីយ៉ាន់ម៉ា Kaung Sett Naing ដែលកំពុងលេងឲ្យក្លឹប Samut Sakhon លីកលំដាប់ទី ២ ឬ Thai Leagues D2 មានសមត្ថភាពល្អ ហើយក្លឹបកំពុងតែពិចារណាលើការដាក់បន្ថែមឲ្យកីឡាករបរទេសមួយរូបទៀតលេងតែក្នុងលក្ខខណ្ឌធថាកីឡាករនោះត្រូវតែជាកីឡាកដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ដូចនេះ សម្រាប់រូបមន្តកីឡាករបរទេសនឹងត្រូវប្រើគឺ 3+1+1 (ទូទៅ+AFC+ASEAN) នេះប្រសិនជាច្បាប់ថ្មីត្រូវបានអនុម័ត។

“កីឡាករ Kaung Sett Naing គឺជាខ្សែប្រយុទ្ធសញ្ជាតិ មីយ៉ាន់ម៉ា ដែលលេងឲ្យក្លឹប Samut Sakhon។” នេះជាអ្វីដែលលោក Korawee Pritsananantakul ប្រធាន Regional League D2 បានលើកឡើង។ លោកបានបន្ថែមថា៖ “ចំនួនអ្នកទស្សនាបានកើនឡើង ប្រជាជនមីយ៉ាន់ម៉ា និងប្រជាជនក្នុងស្រុកមកគាំទ្រច្រើនដល់កីឡាកររូបនេះ។ ដូច្នេះយើងកំពុងតែពិភាក្សាពីរូបមន្ត 3+1+1 ថ្មីនេះ ដែលជាជម្រើសថ្មីសម្រាប់កីឡាករអាស៊ាន។”

លោកបានបន្តថា៖ “នេះគឺជាពេលវេលាដ៏ល្អ សម្រាប់ផ្តល់ឱកាសឲ្យកីឡាករយុវជនរបស់យើងបានលេង យើងបានបង្កើតច្បាប់រួចហើយដែលក្លឹបទាំងអស់ត្រូវតែចុះឈ្មោះកីឡាករអាយុក្រោម ១៩ ឆ្នាំយ៉ាងតិច ៣ រូបក្នុងបញ្ជីឈ្មោះកីឡាករក្នុងក្រុម។ បន្ទាប់មកយើងនឹងបន្ថែមច្បាប់មួយទៀតគឺយ៉ាងតិចមានកីឡាករអាយុក្រោម ១៩ ឆ្នាំមួយរូបស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករជម្រើស ១១ នាក់ដំបូងឬបម្រុងនៅក្នុងថ្ងៃប្រកួត។ ធ្វើបែបនេះគឺដើម្បីបង្កើតឱកាសឲ្យកីឡាយុវជន។”

13327411_1596270590664569_5078229172050863866_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ