រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ មានអ្នកចុះឈ្មោះចូលរួម ៣៥០០នាក់ហើយ

ភ្នំពេញ៖ គិតមកដល់ត្រឹមរសៀលនេះ ទាំងភ្ញៀវជាតិ និង អន្តរជាតិ ប្រមាណជា ៣៥០០នាក់ហើយដែលបានមកចុះឈ្មោះចូលរួមរត់កម្សាន្តក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិភ្នំពេញ នាថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។

ជាមួយគ្នានេះដែរ ការចុះឈ្មោះនៅតែបន្តទទួលធម្មតាសម្រាប់អ្នកចង់ចូលរួមរត់លេងមុខព្រះបរមរាជវាំងរហូតដល់ថ្ងៃទី១១ ខែមិថុនា ទើបបញ្ចប់។ នៅក្នុងព្រឹត្តិការណ៍នេះដែរ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) នឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល ៣ទៅ៤ម៉ោង នាថ្ងៃប្រកួត ទី១២ ខែមិថុនានោះដូចឆ្នាំមុខដែរ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ។

IMG_5407new

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានមានប្រសាន៍តាមទូរស័ព្ទថា៖ «កម្មវិធីនេះមិនមែនធ្វើឡើងដើម្បីស្វែងរកប្រាក់កម្រៃ និងប្រាក់ចំណេញនោះទេ គឺដើម្បីមនុស្សធម៌ និងសង្គម ពោលគឺថវិកាដែលនៅសល់ពីការរៀបចំនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ ឯកឧត្តមមានក្តីសង្ឃឹមថា នៅឆ្នាំនេះគណៈកម្មាធិការជាតិអូឡាំពិកនឹងទទួលបានថវិកាប្រមាណជាជាង១ម៉ឺនដុល្លារ ដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ព្រោះឆ្នាំមុនថវិកានៅសល់៥ពាន់ដុល្លារ ហើយថវិកានេះនឹងប្រគល់ជូនឆ្នាំនេះរួមគ្នាតែម្តង។

IMG_5345new

ឯកឧត្តមបន្តថា៖ «ព្រឹត្តិការណ៍នៅឆ្នាំនេះគឺមានការចុះឈ្មោះរត់ជាក្រុមច្រើន ប៉ុន្តែក្រុមមួយដែលពិសេសនោះគឺក្រុមរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយគាត់នឹងរត់ ១០គីឡូម៉ែត្រ ហើយនៅពេលគាត់រត់១០គីឡូម៉ែត្រ ដូច្នេះកូនទាហ៊ានរបស់គាត់ក៏រត់១០គីឡូម៉ែត្រដែរ»។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងនេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣ ពោលគឺដើម្បីអបអរសាទរថ្ងៃបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ និងដើម្បីអបអរសាទរខួបលើកទី១២២នៃថ្ងៃបង្កើតអូឡាំពិកព្រមទាំងដើម្បីសកម្មភាពមនុស្សធម៌ស្វែងរកថវិកាជួយមនី្ទរពេទ្យគន្ធរបុប្ផាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍លក្ខណៈមហាជនមួយនេះធ្វើឡើងដើម្បីទីក្រុងស្អាត និងទីក្រុងបៃតងថែមទៀតផង៕

IMG_5335new

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ