ជា សំនៀង និងមឿន សុខហ៊ុច ជួបគ្រោះ ឬលាភនៅសង្វៀន SEA TV ថ្ងៃអាទិត្យនេះ?

ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀន SEA-TV ថ្ងៃទី១២ ខែមិថុនាខាងមុខនេះ នឹងមានជំនួប២សំខាន់ដោយអ្នកប្រដាល់ ជា សំនៀង មកពីក្លឹបទ័ពឆ័ត្រយោង៩១១ អាចនឹងជួបជាមួយអ្នកប្រដាល់ថៃ Pha Yak Noy ខណៈដែល មឿន សុខហ៊ុច មកក្លឹបពុទ្ធសេរីវង្ស នឹងជួបជាមួយអ្នកប្រដាល់មកពីចក្រភពអង់គ្លេស Kieron Jessop ។

គួរបញ្ជាក់ថា ជា សំនៀង ដែលមានប្រវត្តិប្រកួតចំនួន៧១ ដង (ឈ្នះ៥៧ ដង ចាញ់១១ ដង ស្មើពិន្ទុ ៣ ដង) បានជួបនូវរឿងស៊យរហូតនៅក្នុង២ប្រកួតកន្លងទៅនេះដោយពេលខ្លះគេមានឱកាសដើម្បីឈ្នះប៉ុន្តែត្រូវបានបដិសេធវិញដោយសារការបំពានលើគូប្រកួតជាហេតុនាំឱ្យគេត្រូវគូប្រកួតវាយឲ្យសន្លប់ទៅវិញ។ រីឯអ្នកប្រដាល់ថៃ Pha Yak Noy វិញគឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលនៅក្នុងព្រឹត្តិការណ៍នេះដោយរូបគេទើបតែវាយបានមួយប្រកួតប៉ុណ្ណោះហើយបានទទួលជ័យជម្នះតែម្តង។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៨ដង ចាញ់១១ដង និង ស្មើពិន្ទុ១ ដង។ ជាមួយគ្នានេះគេគឺជាអ្នកប្រដាល់ដែលមានចិត្ត ត្រជាក់ទោះបីគេមានប្រៀបលើគូប្រកួតក៏គេមិនបំពានគូប្រកួតឡើយ។

Chea-Som-nieng-Pha-Yak-Noy [800x600]

នៅក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច នឹងត្រូវជួបជាមួយអ្នកប្រដាល់មកពីចក្រភពអង់គ្លេស Kieron Jessop ។ កីឡាករ Kieron Jessop វាយបាន ២ ប្រកួតចាញ់ទាំង ២ ប្រកួត និងមានប្រវត្តិប្រកួតចំនួន៣៧ដងដោយឈ្នះ ៣០ដង ចាញ់ ៧ដង ។ ចំពោះសុខហ៊ុចវិញគេមានប្រវត្តិប្រកួត១១៥ដង ឈ្នះ៨៩ដង ចាញ់២១ដង ស្មើពិន្ទុ ៥ ដង  ជាពិសេសអ្នកប្រដាល់រូបនេះគឺជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អ ។ សម្រាប់ការប្រកួតមួយនេះគេជឿថាពុទ្ធ ហ៊ុច នឹងបន្ថែមស្ថិតិឈ្នះរបស់ខ្លួនបានមួយទៀតជាមិនខានឡើយ៕

Meon-sokhuch-Kieron-Jessop [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ