សហព័ន្ធកីឡាវាយសីកម្ពុជាបានបើកការប្រកួតដើម្បីរកអ្នកខ្លាំងទៅចូលរួម ASEAN School Games លើកទី៨

ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានបើកការប្រកួតកីឡាវាយសីវ័យក្មេងអាយុក្រោម១៧ឆ្នាំដើម្បីរកជើងខ្លាំងទៅចូលរួមប្រកួតកីឡា ASIAN School Games លើកទី ៨នៅខេត្តឈៀងម៉ៃប្រទេសថៃនាខែក្រោយនេះ។ ការប្រកួតដែលធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនានៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានអ្នកចូលរួមចំនួន២២ នាក់។

លោកឧត្តមសេនីយ៍ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា អ្នកចូលរួមប្រកួតទាំង២២នាក់នេះមកពីក្លឹបសមាគមចំនួន ៨ ទូទាំងប្រទេស។ ការធ្វើតេស្តនេះគឺធ្វើតែលើវិញ្ញាសាឯកត្តជនប៉ុណ្ណោះ ព្រោះសហព័ន្ធត្រូវការមើលពីសមត្ថភាពផ្ទាល់ខ្លួនម្នាក់ៗរបស់ពួកគេ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ASIAN School Games លើកទី៨នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ គេរំពឹងថានៅក្នុងកម្មវិធីនេះ នឹងមានអត្តពលិកវាយសីក្មេងៗក្នុងទ្វីបអាស៊ីចូលរួមជាច្រើនជាមិនខាន ដោយក្រុមអត្តពលិកកម្ពុជានឹងលេងវិញ្ញាសាប្រកួតជាក្រុមបុរស និងប្រកួតជាក្រុមនារី  វិញ្ញាសាឯកត្តជនបុរស-នារី  រួមទាំងវិញ្ញាសាវាយគូបុរស-នារី និងវិញ្ញាសាវាយគូចម្រុះបុរស នារី ផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខជនទាំង ២២នាក់នេះគឺសហព័ន្ធនឹងជម្រុះយកកីឡាករចំនួន ៤ រូប និង កីឡាការិនីចំនួន ២ រូប តែប៉ុណ្ណោះ៕

photo_2016-06-08_09-53-20 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ