ក្រុមចំនួន ៤ កំពុងប្រឈមនឹងការខ្ទាតចេញពីព្រឹត្តិការណ៍ Leo-Cup Division B

ក្រុមបាល់ទះចំនួន ៤ ដែលប្រឈមនឹងការខ្ទាតចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Leo-Cup Division B ដោយសារតែចាប់តាំងពីការចាប់ផ្ដើមមកក្រុមទាំង ៤ នេះបរាជ័យរហូត។ ក្រុមទាំងនោះរួមមាន ក្រុមយុវជនបាត់ដំបង និង យុវជនស្ម័គ្រចិត្តសសរស្ដម្ភដែលស្ថិតនៅពូល A និង ២ក្រុមទៀតស្ថិតនៅពូល Bគឺ ក្រុមមន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន និងក្រុម Aqua Familly Resort គឺសុទ្ធតែលេងបាន ២ ប្រកួតប៉ុន្តែត្រូវជួបបរាជ័យដូចគ្នា។

តាមរយៈលទ្ធផលនៃការប្រកួតកាលពីល្ងាចថ្ងៃទី៧ ខែមិថុនានោះឃើញថា នៅក្នុងពូល A មាន ២ ប្រកួត និង ពូលB មាន ២ប្រកួតដែរ ដោយសម្រាប់ពូលA ក្រុមយុវជនស្ម័គ្រចិត្តសសរស្ដម្ភ បានចាញ់ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា១ សិតទល់៣សិតក្នុងពិន្ទុ២៥ទល់២១ – ១៩ទល់២៥ – ២២ទល់២៥ និង ១៧ទល់២៥ ។ ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាមបានប្រកួតឈ្នះក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ៣ សិតទល់០ ក្នុងពិន្ទុ២៦ទល់២៤ – ២៥ទល់២១ – និង ២៥ទល់២២ ។

ចំពោះពូល B វិញក្រុមស្នងការនគរបាលខេត្តកំពង់ចាមប្រកួតឈ្នះក្រុមមន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន៣សិតទល់១សិតក្នុងពិន្ទុ២២ទល់២៥ – ២៥ទល់២៣ – ២៥ទល់១៦ និង ២៥ទល់១៦ ហើយមួយប្រកួតទៀតគឺក្រុម Aqua Familly Resort ប្រកួតចាញ់ក្រុមកងពលតូចអន្តរាគមន៍លេខ ៧ ១ សិតទល់៣ សិត ក្នុងពិន្ទុ១៥ទល់២៥ – ១៨ទល់២៥ – ២៦ទល់២៤ និង ២០ទល់២៥ ៕

photo_2016-06-06_12-32-48 [800x600] (1)

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ