កម្ពុជា លត់​ឆាយនីសតៃប៉ិ ២-០ ដណ្ដើមបានកៅអីពាន AFC Asian Cup 2019

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្រោយបំបាក់ក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផល ២-០ ក្នុងជំនួបជើងទី២ នៃពានរង្វាន់ AFC Asian UAE 2019 លើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញដើម្បីទទួលបានកៅអីឡើងទៅជុំបន្ដទៀត។ នៅចំពោះមុខអ្នកគាំទ្រប្រមាណជា ៦ម៉ឺននាក់ ក្រុមជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយប្រើពេល ៧នាទី ដើម្បីបានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ ហុង ផេង បន្ទាប់ពីទទួលបាល់ហ្រ្វីឃីតពីសំណាក់កីឡាករ ចាន់ វឌ្ឍនាកា។

13346794_1029020710479759_1762262154044388982_n

យ៉ាងណាក៏ដោយ ក្រុមឆាយនីសតៃប៉ិ ក៏បានព្យាយាមវាយបកវិញដែរ ប៉ុន្តែធ្វើមិនបានសម្រេច។ លុះចូលតង់ទី២ កីឡាករ ប្រាក់ មុន្នីឧត្តម បានធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបបន្ថែមទៀត ជាមួយនឹងការទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចដើម្បីជួយក្រុមជម្រើសជាតិនាំមុខ ២-០ ក្រោយអ្នកចាំទី Pan Wen Chieh របស់ក្រុមឆាយនីសតៃប៉ិ បង្កកំហុសលើ ចាន់ វឌ្ឍនាកា  ប៉ុន្ដែលទ្ធផលនេះ បានរក្សារហូតដល់ការប្រកួត ៩០នាទីពេញ បើទោះបីក្រុមឆាយនីសតៃប៉ិ ព្យាយាមដាក់សម្ពាធលើក្រុមកម្ពុជាដើម្បីស្វែងរកគ្រាប់បាល់យ៉ាងណាក៏ដោយ។

abc (2)

ក្រោយទទួលបានជ័យជម្នះដ៏អស្ចារ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចូលរួមឧបត្ថម្ភថវិការលើកទឹកចិត្ត ដល់មន្ដ្រីនិងកីឡាករនៃក្រុមជម្រើសជាតិក្នុងម្នាក់ៗទទួលបាន ១ពាន់ដុល្លារ សរុបគឺ ៣៣,០០០ដុល្លារ តាមរយៈឯកឧត្តមនាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ៕

13346779_1029083720473458_4726479820258918540_n

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ