កីឡាករ MACENA ចូលរួមជាមួយក្លឹប BANGKOK UTD

ក្លឹប Bangkok United បានចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធក្លឹប Buriram United កីឡាករ Gilberto Macena។

ក្រោយកុងត្រាជាមួយក្លឹប Al-Qadisiyah នៅ Suadi Arabia បានបញ្ចប់កីឡាករ Gilberto Macena បានត្រលប់មកប្រទេសថៃម្តងជាថ្មី។ កីឡាករវ័យ ៣២ ឆ្នាំសញ្ជាតិប្រ៊េលស៊ីលរូបនេះបានក្លាយជាសមាជិកថ្មីរបស់ក្លឹប Bangkok United ដែលបច្ចុប្បន្ននេះកំពុងតែឈនៅលេខ ២ នៃតារាងពិន្ទុ 2016 Thai League។ ក្លឹបនឹងបង្ហាញកីឡាកររូបនេះជាផ្លូវការនៅសប្តាហ៍ក្រោយ ហើយកីឡាកររូបនេះអាចនឹងចូលលេងឲ្យក្លឹប Bangkok United ក្នុងការប្រកួតជើងទី១ និង ជើងទី២ ជាមួយក្លឹប Buriram United។

“យើងបានចុះកុងត្រាជាមួយកីឡាករ Macena” នេះជាសម្តីរបស់លោក Kajorn Jearawanon ប្រធានក្លឹប Bangkok United

“កីឡាកររូបនេះនឹងចូលរួមជាមួយយើងនៅជើងទី២។ យើងកំពុងតែពិចារណាថាតើត្រូវជំនួសកីឡាកររូបណា យើងនឹងមិនធ្វើការផ្លាស់ប្តូរច្រើននោះទេ តែយើងនឹងធ្វើការកែសម្រួលបញ្ហាមួយចំនួន។”

កីឡាករ Gilberto Macena បានផ្លាស់មកពីក្លឹប Hangzhou Greentown ពី Chinese Super League ទៅក្លឹប Buriram United នៅឆ្នាំ ២០១៥។ កីឡាកររូបនេះរកបាន ២៥ គ្រាប់ ព្រមទាំងជួយឲ្យក្លឹប Buriram ឈ្នះពាន ៥ នៅរដូវកាលនោះមុននឹងផ្លាស់ប្តូរទៅ Saudi Arabia។

13332948_1595775907380704_1897463165515374501_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ