ប្រាក់ មុន្នីឧត្តម៖ «ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​កម្ពុជានឹងទទួល​ភ្ញៀវ​ឆាយនីសតៃបិុ​យ៉ាង​រាក់ទាក់ហើយ​ការ​ប្រកួត​នឹង​ដំណើរការ​យ៉ាង​រលូន»

 

កីឡាករ ប្រាក់ មុន្នីឧត្តម សមាជិកមកពីក្លឹបព្រះខ័នរាជស្វាយរៀង និងជាតំណាងក្រុមកម្ពុជាបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីម្សិលមិញដោយរំពឹងថាអ្នកគាំទ្រកម្ពុជានឹងទទួលភ្ញៀវបានល្អហើយការប្រកួតនេះនឹងដំណើរការយ៉ាងរលូន។

កីឡាកររូបនេះបានសង្កត់ធ្ងន់ថា៖«យើងខ្ញុំជាកីឡាករសូមអរគុណដល់ទស្សនិជនដែលបានត្រៀមខ្លួនចូលរួមទស្សនាការប្រកួតនេះហើយខ្ញុំសង្ឃឹមថាអ្នកគាំទ្រកម្ពុជាយើងនឹងទទួលភ្ញៀវខាងឆាយនីសតៃប៉ិ បានយ៉ាងរួសរាយរាក់ទាក់និងរំពឹងថាការប្រកួតនេះនឹងដំណើរការបានយ៉ាងល្អមិនមានបញ្ហាអ្វីកើតឡើងឡើយ»។

5(1)

ការលើកឡើងរបស់តំណាងក្រុមជម្រើសជាតិកម្ពុជារូបនេះស្របពេលគេដឹងថាមានអ្នកគាំទ្រមិនក្រោម ៥០០០០នាក់នោះទេនឹងបង្ហាញខ្លួនក្នុងការប្រកួតដ៏ជក់ចិត្តមួយនេះ ក្រោយសំបុត្រចូលរួមទស្សនាត្រូវបានទស្សនិកជនជាវអស់គ្មានសល់ក្នុងរយៈពេលតែ២ថ្ងៃតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលជាម្ចាស់ផ្ទះ នឹងត្រូវប្រកួតជាមួយក្រុមភ្ញៀវឆាយនីសតៃប៉ិ ក្នុងវគ្គជម្រុះបឋមជើងទី២ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 វេលាម៉ោង ៧ល្ងាច ថ្ងៃអង្គារ ទី៧ ខែមិថុនាឆ្នាំ២០១៦ នេះលើទីលានកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ដោយកាលពីជើងទី១ក្រុមទាំងពីរបានបញ្ចប់ការប្រកួតទៅដោយលទ្ធផល ២ទល់២ នៅលើទឹកដីនៃកីឡដ្ឋានកៅស៊ុងនៃកោះតៃវ៉ាន់កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅហើយនៅក្នុងការប្រកួតនោះកីឡាករ Wen Chih-hao របស់ម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន នៅនាទីទី៦ ស្របពេលកីឡាករ កែវ សុខផេងរបស់កម្ពុជា បានរកគ្រាប់បាល់តាមស្មើវិញ នៅនាទីទី៨ រហូតដល់នាទី ២២ កីឡាករ Chen Po-liang របស់ម្ចាស់ផ្ទះរកគ្រាប់បាល់នាំមុខ ១គ្រាប់ទៀត ខណៈដែលកីឡាករ ឈិន ឈឿន បានរកគ្រាប់បាល់តាមស្មើទៀតនៅនាទីទី៣១៕

_MG_5543

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ