លោក Casey Barnettt ឧបត្ថម្ភសម្ភារកីឡាដល់សមាគមកីឡាចំបាប់តាមបណ្ដាខេត្តនានា

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ សមាគមកីឡាបោកចំបាប់នានាដែលជាសមាជិកសហព័ន្ធកីឡាចំបាប់កម្ពុជាបានទទួលនូវសម្ភារហ្វឹកហាត់ពីលោក Casey Barnettt អនុប្រធានសហព័ន្ធកីឡាចំបាប់ និងជានាយកវិទ្យាស្ថាន CamEd ដែលមានទឹកប្រាក់សរុបជាង ៤៨០០ដុល្លារអាម៉េរិគ។ ការឧបត្ថម្ភជាសម្ភារកីឡានេះបានផ្តល់ជូនដល់សមាគមកីឡាចំបាប់ចំនួន៤ ដែលមានទីតាំងនៅតាមបណ្ដាខេត្តមួយចំនួន និងត្រូវបានបានរៀបចំពិធីប្រគល់នៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ខណៈដែលឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាប្រធានសហព័ន្ធកីឡាខាងលើក៍បានចូលរួមឧបត្ថម្ភអាវយឺតសម្រាប់ហ្វឹកហាត់ក្នុងមួយសមាគមចំនួន ៥០អាវផងដែរ។

13319850_1040373552717655_2722088575320567047_n

ឯកឧត្តមវ៉ាត់ ចំរើន បានឱ្យដឹងថា៖ «លោក Casey Barnettt ដែលជានាយកគ្រប់គ្រងវិទ្យាស្ថាន CamEd Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះ តែងតែជួយឧបត្ថម្ភរាល់ការប្រកួតរបស់កីឡាចំបាប់ និងតែងតែយកចិត្តទុកដាក់ដល់ក្លឹបឬសមាគមកីឡាចំបាប់ណាដែលកំពុងខ្វះខាតជារៀងរាល់ឆ្នាំ។ ឯកឧត្តមបានបន្តថា៖ «លោកបានផ្តល់ជូននូវ កម្រាលសម្រាប់ហ្វឹកហាត់ដល់សមាគមកីឡា ចំបាប់ចំនួន ៤ សមាគមសម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហាត់ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី១ នាខែតុលា ខាងមុខនេះ ដែលកម្រាលសម្រាប់ហ្វឹកហាត់នោះមានចំនួន ៥២សន្លឹករួមទាំងថវិកាចំនួន ១៥០ដុល្លារអាម៉េរិគ ដែលជាថវិការផ្ទាល់របស់លោកCasey Barnettt ផងដែរ ដោយសរុបជាទឹកប្រាក់មានចំនួន ៤៨០០ដុល្លារអាម៉េរិគ»។

13335678_1040373799384297_8394388378765824530_n

សូមបញ្ជាក់ថា នាយកវិទ្យាស្ថានដែលបណ្តុះបណ្តាលជំនាញគណនេយ្យ និងហរិញ្ញវត្ថុជនជាតិអាម៉េរិគរូបនេះ ក៏ជាអតីតកីឡាករចំបាប់ម្នាក់នៅក្នុងប្រទេសកំណើតរបស់លោកផងដែរ ហេតុនេះហើយទើបលោកតែងតែចូលរួមឧបត្ថម្ភធនធានផ្ទាល់ខ្លួនជាបន្តបន្ទាប់ដើម្បីរួមចំណែកសម្រួលការលំបាករបស់សហព័ន្ធមួយនេះព្រមទាំងបង្កើតឱ្យមានការប្រកួតកីឡានៅក្នុងវិទ្យាស្ថានផ្ទាល់ផងដែរ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ