FFC សង្ឃឹមថាថ្ងៃស្អែកនឹងមិនមានបញ្ហាអ្វីកើតឡើងក្នុងជំនួបកម្ពុជា-ឆាយនីសតៃប៉ិ

បន្ទាប់ពីថ្នាក់ដឹកនាំកីឡា មានដូចជាឯកឧត្តមថោង ខុន ប្រធានNOCC ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡារួមទាំងកីឡាជាច្រើនរូបផ្សេងទៀត បានការចេញមុខស្នើសុំអ្នកគាំទ្រទាំងអស់កាលពីពេលថ្មីៗកន្លងទៅនេះ រួចមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានជំនឿចិត្តថាក្នុងការប្រកួតនាថ្ងៃស្អែកទី៧ នេះ និងមិនមានភាពចម្រុងចម្រាសអ្វីកើតឡើងក្នុងពេលប្រកួតនោះឡើយ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការប្រកាស និងទទូចសុំអង្វរដល់អ្នកគាំទ្រទាំងអស់សូមមកចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាឱ្យបានច្រើនកុះករ ហើយមេត្តាយោគយល់ ព្រោះការខុសឆ្គងនៅលើទីលានគ្រាន់តែជាការចង់ឈ្នះចង់ចាញ់ពីបច្ចេកទេសនៃការលេងតែប៉ុណ្ណោះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រកាសនៅក្នុងទំព័ Facebook របស់លោកដែលថា៖ «ការមកគាំទ្រកីឡាគឺជារឿងល្អ តែការខុសឆ្គងនៅលើទីលាន និងការកាត់សេចក្ដីគឺជាកាតព្វកិច្ចរបស់អាជ្ញាកណ្ដាលចៅក្រមរបស់ FIFA គេជាអ្នកកាត់ទោស។»

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «បើសិនការប្រកួតមានហិង្សាកើតឡើងទៅលើក្រុមភ្ញៀវ ដែលយើងជាម្ចាស់ផ្ទះបានរៀបចំនោះសហព័ន្ធបាល់ទាត់ពិភពលោក FIFA និង ដាក់ទោសដល់ម្ចាស់ផ្ទះនោះ ដោយមិនឱ្យមានការប្រកួតលក្ខណៈអន្តរជាតិទៀតឡើយ ហើយបញ្ហានេះ និងមានផលប៉ះពាលដល់វិស័យផ្សេងៗ នៅក្នុងប្រទេស។ ដូច្នះសូមអ្នកគាំទ្រទាំងអស់គ្រប់ទីកន្លែង  ស្វាគមន៍ ក្រុមជម្រើសជាតិគេឱ្យកក់ក្ដៅទៅតាមឥរិយាបទរបស់យើងដែលជាជាតិមួយដែលមានការគាំទ្រល្អជាងគេនៅក្នុងវិស័យកីឡាបាល់ទាត់»៕

13062044_841386112655369_332702236536932731_n

អត្ថបទៈ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ