ការបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន មិនទាន់ច្បាស់ ខណៈNOCC កំពុងប្រជុំរកដំណោះស្រាយជាមួយសាលាក្រុង

ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិភ្នំពេញ លើកទី៦ កំពុងតែខិតចូលមកដល់នៅចុងសប្ដាហ៍នេះសាលារាជធានីភ្នំពេញ មិនទាន់បានចេញលិខិតអនុញ្ញាតណាមួយជាផ្លូរការនៅឡើយនោះទេ ស្របពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្ដីប្រកាសកាលពីសប្ដាហ៍មុននេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បាននឹងកំពុងដុតដៃដុតជើង ក្នុងការរកដំណោះស្រាយជាមួយនឹងសាលាក្រុង នាព្រឹកមិញនេះ ដោយ ឯកឧត្តម គ្រោងនឹងសុំការបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រឹមតែមួយចំហៀងប៉ុណ្ណោះនាព្រឹកថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ ដើម្បីជាសុវត្ថិភាពរបស់ភ្ញៀវជាតិ និងអន្តរជាតិដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ។

1433076038

គួររំលឹកផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ មានការរត់ចម្ងាយ ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) គឺរត់តាមដងទន្លេសាបនិងត្រឡប់មកវិញតាមដងទន្លេមេគង្គ ។ ក្រៅពីរត់២១គីឡូម៉ែត្រគឺមានរត់ ១០ គីឡូម៉ែត្រ និង រត់កម្សាន្តសប្បាយ ៣គីឡូម៉ែត្រ ផងដែរដោយគ្រប់វិញ្ញាសាទាំងអស់នឹងត្រូវចេញដំណើរ និងមកបញ្ចប់នៅខាងមុខព្រះបរមរាជវាំងដូចគ្នា។

សម្រាប់ព័ត៌មានទាក់ទងពីបញ្ហានេះ ក្រុមការងាររបស់ CamSports នឹងធ្វើការទំនាក់ទំនងជាមួយនឹងឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតក្រោយពីកិច្ចប្រជុំរួចរាល់៕

soksan87

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ