BTV នឹងចាត់វិធានការគ្រប់ប្រព័ន្ធផ្សាព្វផ្សាយដែល Live កម្ពុជា ប៉ះឆាយនីសតៃប៉ិ ដោយគ្មានការអនុញ្ញា​ត

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ព័ត៌មាន BTV-News ដែលជាទូរទស្សន៍ឈានមុខក្នុងការផ្សាយកីឡាបាល់ទាត់នៅកម្ពុជា បានប្រកាសលើ Page Facebook ផ្ទាល់ខ្លួនថា ស្ថានីយ៍នេះនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះប្រព័ន្ធផ្សាយផ្សាយគ្រប់ប្រភេទដែលផ្សាយបន្ដផ្ទាល់ពីស្ថានីយ៍របស់ខ្លួនដោយគ្មានការអនុញ្ញាតលើកលែងតែ Page Facebook របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាប៉ុណ្ណោះ ។

ទូរទស្សន៍ BTV បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទថា «ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា BTV នឹងផ្សាយផ្ទាល់នូវការប្រកួតបាល់ទាត់ ជម្រុះពានរង្វាន់អាស៊ី ឆ្នាំ២០១៩ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ BTV សូមរក្សាសិទ្ធក្នុងការផ្សាយផ្ទាល់ផ្តាច់មុខការប្រកួតនេះ ។ ដូច្នេះក្នុងករណី មានការរំលោភបំពានដោយការទាញយករូបភាពផ្សាយផ្ទាល់ទៅធ្វើការផ្សព្វផ្សាយបន្ត យើងខ្ញុំនឹងអនុវត្តវិធានការតាមផ្លូវច្បាប់។ អាស្រ័យហេតុនេះសូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចនានា ចូលរួមសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ។ បញ្ជាក់៖ Facebook Samdech Hun Sen, Cambodian Prime Minister តែមួយគត់ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពី BTV» ។ នេះគឺជាការបញ្ជាក់នៅលើ Page Facebook របស់ស្ថានីយ៍ទូរទស្សន៍ BTV ដែលទើបតែបង្ហោះមុននេះ៕

13320987_868249723302341_1842466578873162912_o

អត្ថបទ៖ លាង បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ