កីឡាករ Brock Lesnar នឹងត្រលប់មកកាន់សង្វៀន MMA ក្នុងការប្រកួត UFC 200 ក្រោយអវត្តមាន ៤ ឆ្នាំ

អតីតជើងឯកទម្ងន់ធ្ងន់ heavyweight កីឡាករ Brock Lesnar នឹងត្រលប់មកសង្វៀន MMA ក្នុងកម្មវិធី UFC 200 នៅទីក្រុង Las Vegas ខែក្រោយ ក្នុងការផ្សព្វផ្សាយកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

កីឡាករ Lesnar គឺជាកីឡាករដ៏ល្បីមួយរូបនៅ pay-per-view ក្នុងប្រវត្តិសាស្រ្ត UFC ដែលបានបង្កើតកំណត់ត្រាក្នុងការប្រកួត ៨ ប្រកួតក្នុង MMA របស់ខ្លួន។

កីឡាកររូបនេះបានឈ្នះជើងឯក heavyweight ដោយបានយកឈ្នះលើកីឡាករ Randy Couture នៅក្នុងការប្រកួតទី ៤ របស់ខ្លួន ហើយបានការពារខ្សែក្រវ៉ាត់របស់ខ្លួនក្នុងជំនួបជាមួយកីឡាករ Frank Mir នៅ UFC 100 នាឆ្នាំ ២០០៩។ ប៉ុន្តែកីឡាករ Lesnar ដែលមានកំណត់ត្រាឈ្នះ ៥ និង ចាញ់ ៣ នោះ មិនបានឡើងសង្វៀនសោះតាំងពីឆ្នាំ ២០១១ មក។ ការប្រកួតចុងក្រោយរបស់កីឡាករ Lesnar នៅក្នុងការប្រកួត MMA គឺមិនទទួលបានលទ្ធផលល្អនោះទេហើយថែមទាំងមានរបួសផងដែរ។

កីឡាករ Lesnar បានត្រលប់ទៅសង្វៀន WWE នៅឆ្នាំ ២០១២ តែកីឡាកររូបនេះនៅតែបន្តហ្វឹកហាត់ជំនាញរបស់ខ្លួនដើម្បីត្រលប់មកសង្វៀន MMA វិញ។ កីឡាកររូបនេះស្ទើរតែត្រលប់មកវិញនៅឆ្នាំមុន តែសម្រាប់តែបានចុះកុងត្រាជាមួយនឹង WWE។

តែ UFC បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងត្រលប់មកវិញរបស់កីឡាកររូបនេះ តែយើងនៅតែមិនទាន់ដឹកថាកីឡាកររូបណាជាគូរប្រកួតរបស់ Lesnar ដែលនឹងឈានចូល ៣៩ ឆ្នាំខែក្រោយ។

34F1F7B400000578-3626264-image-a-6_1465144973715

34F1F7BC00000578-3626264-image-a-6_1465146488424

34F1F7D500000578-3626264-image-a-15_1465145205948

34F202B000000578-3626264-image-a-16_1465145524921

34F1F7AF00000578-3626264-image-m-4_1465144925103

34F1F80200000578-3626264-image-a-1_1465145656270

34F1F7A700000578-3626264-image-m-3_1465144917004

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព និង ប្រភព៖ dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ