ក្រុមជម្រើសជាតិថៃឈ្នះជើងឯក King's Cup 2016 ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ

ការប្រកួតពានរង្វាន់ King’s Cup លើទី៤៤ នឹងធ្វើឡើងនៅកីឡដ្ឋាន Rajamagala Stadium ក្នុងទីក្រុង Bangkok ប្រទេសថៃ ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះមានប្រទេសចូលរួមដូចជា៖ United Arab Emirateห (68th), Jordan (82nd), Syria (110th) និង Thailand (119th) នោះបានបញ្ចប់កាលពីយប់មិញនេះដោយក្រុមជម្រើសជាតិនៃប្រទេសថៃជាជើងឯក King’s Cup លើកទី 44 នេះក្រោយបានយកឈ្នះលើក្រុមជម្រើសជាតិហ្សកដានី ក្នុងលទ្ធផល ២-០។ គ្រាប់របស់ក្រុមជម្រើសជាតិថៃរកបានដោយកីឡាករ Kroekrit T នៅនាទីទី 51′ និង 80’។

គ្រាប់បាល់ ២ គ្រាប់របស់កីឡាករ Kreokrit ជួយឲ្យក្រុមជម្រើសជាតិថៃយកឈ្នះលើក្រុមហ្សកដានីជាលើកដំបូងក្នុងប្រវិត្តសាស្រ្ត ហើយឈ្នះពាន King’s Cup ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ។ សម្រាប់ប្រាក់រង្វាន់ក្នុងការប្រកួតនេះរួមមាន៖

ជើងឯក : Thailand — 50,000 USD.
ជើងឯករង : Jordan — 30,000 USD.
លេខ ៣ : Syria — 10,000 USD.
លេខ ៤ : (Fairplay) : UAE — 10,000 USD.

កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ Kroekrit Thaweekarn (ប្រទេសថៃ) និងកីឡាករ Mahmoud Al Maowas (ប្រទេសស៊ីរី)  ២ គ្រាប់។

13342887_1595569567401338_8782179293356513502_n

13336111_1595580674066894_9139215465888933668_n

13403816_1595592464065715_706386743255848149_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ