កីឡាករ Novak Djokovic ឈ្នះជើងឯក ROLAND-GARROS 2016 លើកដំបូងក្នុងអាជីព

កីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic បានយកឈ្នះកីឡាករលំដាប់លេខ ២ ពិភពលោកសញ្ជាតិ អង់គ្លេស Andy Murray ដើម្បីឈ្នះជើងឯក French Open ជាលើកដំបូងរបស់ខ្លួនក្នុងអាជីព ព្រមទាំងបានបង្កើតកំណត់ត្រាដោយបានឈ្នះពានរង្វាន់ Grand Slam ទាំង ៤ ផងដែរ។

កីឡាករសញ្ជាតិ ស៊ែបប៊ី បានយកឈ្នះក្នុងលទ្ធផល ៣-៦,៦-១,៦-២,៦-៤ ដើម្បីឈ្នះពានធំទី ១២ របស់ខ្លួនហើយបានក្លាយជាកីឡាករដំបូងគេដែលបានកាន់ពាន Grand Slam ៤ ក្នុង ១ ឆ្នាំតាំងពីលោក Rod Laver នៅឆ្នាំ ១៩៦៩ មក។ កីឡាករ Novak Djokovic គឺជាកីឡាករទី ៨ ដែលឈ្នះបានពាន Grand Slam ទាំង ៤ ក្នុងអាជីពរបស់ខ្លួន។

ចំណែកឯកីឡាករ Murray សង្ឃឹមថានឹងអាចឈ្នះពាន Grand Slam ទី៣ របស់ខ្លួនក្រោយឈ្នះ Wimbledon និង US Open។ តែទោះជាយ៉ាងណាកីឡាកររូបនេះបានក្លាយជាកីឡាករស្កុតឡែនដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះតាំងពីឆ្នាំ ១៩៣៧។

គួរបញ្ជាក់ផងដែរ ការប្រកួតកម្មវិធី French Open ដែលជាពានរង្វាន់ Grand slam ទី 2 ប្រចាំឆ្នាំ 2016 នេះអាចចាត់ទុកថាជាពានរង្វាន់ដែលពិបាកជាងគេក្នុងចំណោមពានរង្វាន់ Grand slam ទាំង 4 ធំៗពីព្រោះថាពានរង្វាន់ដទៃទៀតគឺធ្វើការប្រកួតនៅលើទីលានរឹង និងស្មៅដែលមានបាល់ល្បឿនលឿនហើយងាយស្រួលដល់កីឡាករប៉ុន្តែសម្រាប់កម្មវិធីប្រកួត French Open នេះវិញគឺត្រូវប្រកួតនៅលើដីក្រហមដែលជាហេតុធ្វើឲ្យបាល់មានល្បឿនយឺតដូច្នេះធ្វើឲ្យកីឡាករប្រើកម្លាំងច្រើនជាងធម្មតា។  ប្រាក់រង្វាន់សរុបក្នុងកម្មវិធីនេះគឺ €32,017,500។

13346106_10154255014784920_8698813392793930653_o

13320953_10154255014289920_4186784391555371082_o

13403118_10154255014514920_785398219442339557_o

13323731_10154255014509920_3481383606372202769_o

13350338_10154255014789920_5236378933047581262_o

13323752_10154255014284920_5080648293647895125_o

13316839_10154255014309920_4836443226992805183_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ French Open 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ