កីឡាករ Valentino Rossi ឈ្នះជើងឯក​ The Catalan motorcycle Grand Prix 2016

ការប្រកួត The Catalan motorcycle Grand Prix គឺជាការប្រកួតប្រណាំងម៉ូតូមួយនៅក្នុងកាលវិភាគប្រណាំងពិភពលោក ឬ World Motorcycle Racing season។ ការប្រកួតនេះធ្វើឡើងនៅឯទីលាន Circuit de Catalunya នៅ Barcelona, Catalonia, ប្រទេសអេស្ប៉ាញ។ ការប្រកួតនេះជាការប្រកួតកម្មវិធីទី៧ នៅក្នុងកាលវិភាគប្រណាំងម៉ូតូឆ្នាំនេះផងដែរ។ 

សម្រាប់ការប្រកួតThe Catalan motorcycle Grand Prix នៅប្រទេស អេស្ប៉ាញ ក្រោយការប្រណាំងយ៉ាងស្វិតស្វែងកីឡាករសញ្ជាតិ អ៊ីតាលី Valentino Rossi ទទួលបានជើងឯកស្របពេលដែលកីឡាករ Marc Marquez របស់ក្រុម Honda ទទួលបានលេង ២ និងកីឡាករ Dani Pedrosa របស់ក្រុម Honda Team ទទួលបានលេខ ៣ ផងដែរ។

គួរបញ្ជាក់ផងដែរថា៖ ក្រោយការប្រកួតជុំទី៧ បានបញ្ចប់បច្ចុប្បន្ននៅក្នុងតារាងពិន្ទុសរុប កីឡាករ Marc Márquez របស់ក្រុម Honda ឡើងមកឈនៅកំពូលតារាងដែលមាន ១២៥ ពិន្ទុ លេខ ២ គឺកីឡាករ jorge Lorenzo របស់ក្រុម Yamaha ដែលមាន ១១៥ ពិន្ទុ ខណៈកីឡាករ Valentino Rossi របសក្រុម Yamaha ឈនៅលេខ ៣ មាន ១០៣ ពិន្ទុ។

13335900_10154514657520769_6262572542570341869_n

ffff3658-8202-4621-8649-85e2915a022f.big

Valentino-Rossi-di-MotoGP-2016

អត្ថបទ៖ រិទ្ធី

រូបភាព៖ MotoGP 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ