ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ស្រាបៀរលីអូសម្រាប់ Divisino B ចាប់ផ្ដើមនៅថ្ងៃនេះហើយ!

ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វានស្រាបៀរលីអូសម្រាប់ Divisino B បានចាប់ផ្ដើមហើយនៅថ្ងៃនេះ លោកបឹង គឹមតោអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបានឱ្យដឹងថា Division B គឺជាការប្រកួតដែលមានការចូលរួមពីក្រុមទាំង ១០ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ និង លេខ២នៃការប្រកួតជម្រុះនៅតាមមណ្ឌលទាំង ៥  ហើយក្រុមទាំង ១០នៃមណ្ឌលទាំង ៥គឺមណ្ឌលខេត្តសៀមរាប កំពង់ចាម បាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ នឹងត្រូវជួបគ្នាដើម្បីរកក្រុមខ្លាំងចំនួន ២ ដែលនឹងទទួលបានសិទ្ធិទៅចូលរួមប្រកួតក្នុង Division A ដែលមានក្រុមខ្លាំងចំនួន៦ កំពុងតែរង់ចាំនោះ ។

6

នៅក្នុងការចាប់ឆ្នោតនោះពូល A នៃDivision Bនេះមានជាលទ្ធផលរួមមាន៖ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរក្រុមវិទ្យាស្ថានជាតិអប់រំ កាយ និង កីឡា ខេត្តបាត់ដំបង ក្រុមសរស្ដម្ភ និង ក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម ។ ចំពោះពូល B វិញនោះមានក្រុមAqua Family កងពលតូចលេខ ៧ មន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន ក្រុមយុវជនភ្នំពេញថ្មី និងក្រុមស្នងការនគរបាលខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា សម្រាប់ក្រុមដែលបានចំណាត់ថ្នាក់លេខ១ និង លេខ២នៃ Division B នឹងត្រូវឡើងលេងបន្តនៅក្របខណ្ឌ Division A ដែលមាន៦ ក្រុមរង់ចាំជាស្រេច ។ សម្រាប់ Division A ដែលបានចាប់ឆ្នោតរួចហើយនោះពូល A មានក្រុមបញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ ៣ សាលាខេត្តកំពង់ចាម និង ក្រុមដែលបានចំណាត់ថ្នាក់លេខ ១ នៃ Division B ។ ចំពោះពូល B វិញមានក្រុមក្រសួងមហាផ្ទៃ ក្រុមសាខា ក្រុមប៉ូលីស B និងក្រុមចំណាត់ថ្នាក់លេខ ២ នៃ Division B ។

DSC_0053 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ