ការប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកដំបូងបញ្ចប់ដោយភាពជោគជ័យ

ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកដំបូងបានធ្វើឡើងពេញមួយថ្ងៃទី៤ ខែមិថុនា កន្លងទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និង លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដើម្បីបំពាក់មេដាយជូនដល់ជ័យលាភីផងដែរ។

13339691_530247973826214_8570788157003278985_n

កម្មវិធីប្រកួតដែលមានអ្នកចូលរួមប្រមាណជា ១០៥នាក់មកពីក្លឹបចំនួន ៧ នោះបានបញ្ចប់ទៅដោយជោគជ័យដោយក្នុងនោះក្លឹបព្រឹទ្ធាចារ្យហែម ថុនដណ្ដើមបានមេដាយមាសក្នុងលំដាប់ទី ២ គឺឈរពីក្រោយក្រសួងមហាផ្ទៃ ។ ក្នុងចំណោមវិញ្ញាសាចំនួន ៣០ដែលដាក់ឲ្យប្រកួតដែលក្នុងនោះមានទាំងវិញ្ញាសាសម្រាប់ជនពិការផងដែរ។

13322121_530246860492992_1746790444824348392_n

សូមបញ្ជាក់ថា ក្លឹបក្រសួងមហាផ្ទៃដណ្ដើមបានចំនួន ១២មេដាយ ក្លឹបព្រឹទ្ធាចារ្យហែម ថុនដណ្ដើមបាន ៨មេដាយមាសក្លឹបខេត្តកំពង់ចាមដណ្ដើមបាន ៤មេដាយមាស និង ក្លឹបជ្រោយចង្វារដណ្ដើមបាន ៣មេដាយមាស ។

លោកឧត្តមសេនីយ៍ ជា ប៊ុនហេងដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនិង ជាប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានលើកឡើងថាសម្រាប់កីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃមិនត្រឹមតែហ្វឹកហាត់ជាប្រចាំនោះទេតែពួកគេក៏បានទទួលរបបឧបត្ថម្ភពីការហ្វឹកហាត់ថែមទៀត ។

13327377_530246913826320_4498751322165856403_n

ក្នុងឱកាសនោះដែរ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកបានបញ្ជាក់ថា សម្រាប់វិស័យកីឡាជ័យជំនះគឺស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកហាត់ជានិច្ច ។ លោកនិយាយទៀតថាគេខ្លាចត្រកូលហែមតែការប្រកួតលើកនេះត្រកូលហែមមានតែ ២នាក់ប៉ុណ្ណោះដែលមិនបានចូលរួមប្រកួតដោយសារតែគេហ្វឹកហាត់នៅប្រទេសថៃហេតុនេះគេមិនគួរនិយាយពីត្រកូលនោះទេលោកបញ្ជាក់ជាចុងក្រោយថាអ្នកហាត់គឺជាអ្នកឈ្នះសូមកុំបារម្ភទោះជានរណាសក៏ដោយបើមិនហាត់ទេនោះគឺមានន័យថាចាញ់ហើយ ។

13346733_530246173826394_8279007313343039137_n

អត្ថបទ ៖ វ៉ាន្នី

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ