រសៀលនេះនឹងមានការប្រកួតបាល់ទាត់មិត្តភាពអាស៊ានមួយក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព និងពិសាអាហារសាមគ្គីអបអរសាទរ “ខួប៦ឆ្នាំក្រុមកីឡាបាល់ទាត់អាស៊ាន” នឹងចាប់ផ្ដើមប្រកួតនារសៀលម៉ោង ២:៣០ នាទីរសៀលនេះហើយ ក្នុងបរិវេណនៃវិទ្យាល័យព្រះស៊ីសុវត្ថិនារាជធានីភ្នំពេញដោយមានការចូលពីសំណាក់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា។

a_41

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ភាពស្និទ្ធស្នាលគ្នាទៅវិញទៅមក រវាងក្រុមក្រុមបាល់ទាត់អាស៊ាននិងក្រុមបាល់ទាត់វ័យចាស់ផ្សេង ២ទៀត ក៏ដូចជាដើម្បីជាការរឹតចំណងរវាងកីឡាករវ័យចាស់អាស៊ាន និងកីឡាករវ័យចាស់ក្រុមដទៃទៀតផងដែរ ។

267

គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនេះនឹងមានការចូលរួមពីក្រុមចំនួន ៣ គឺក្រុមបាល់ទាត់អាស៊ានក្រុមបាល់ទាត់មន្ទីរអប់កាយ និងកីឡា និងក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៦នេះហើយក្រោយការប្រកួតបានបញ្ចប់ក៏នឹងមានការទទួលទានអាហារសាមគ្គីផងដែរ។

S_0466

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ