សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហោះ​ជា​វីដេអូ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​បកស្រាយ​ពី​​ការយកលុយតែមិនបានសំបុត្រ

កាលពីថ្ងៃសៅរិ៍ ទី ៤ ខែមិថុនា ម្សិលមិញនេះ សហព័ទ្ធបាល់ទាត់កម្ពុជាបានចាប់ផ្តើមលក់សំបុត្រការប្រកួតជម្រុះវគ្គបឋម AFC Asian Cup 2019 Qualifiers Plays-Off រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមឆាយនីសតៃប៉ិ នៅថ្ងៃទី ៧ មិថុនា វេលាម៉ោង ៧ យប់ខាងមុខនេះ។ មានអ្នកគាំទ្រមួយរូបបានបង្ហោះវីដេអូថាខ្លួនបានទិញសំបុត្រ នៅច្រកខាងមុខរបស់ពហុកីឡដ្ឋានជាតិ ដោយមានអ្នកទទួលប្រាក់ពីខ្លួន ១៤ ម៉ឺនរៀលក្នុងការទិញសំបុត្រប្រភេទទី ១ តែមិនបានទទួលសំបុត្រ។ រហូតដល់រសៀលថ្ងៃដដែលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះជាវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីបកស្រាយពីមូលហេតុនៃរឿងនេះកើតឡើង។ គួរបញ្ជាក់ផងដែរថា សំបុត្រប្រភេទទី ១ ត្រូវបានលក់អស់ក្នុងរយៈពេលតែមួយថ្ងៃ៕
លោកអ្នកអាចទស្សនវីដេអូបាននៅខាងក្រោម៖

ប្រភពវីដេអូ៖ សហព័ទ្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ