ក្លឹប Leicester City បានចុះកុងត្រាក្នុងការនាំយកអ្នកចាំទី Ron-Robert Zieler ពីក្លឹប Hannover 96

ជើងឯកលីកកំពូលនៃប្រទេសអង់គ្លេស ឬ English Premier League ក្លឹប Leicester City បានចុះកុងត្រាក្នុងការនាំយកអ្នកចាំទី Ron-Robert Zieler ពីក្លឹប Hannover 96 ដោយមិនបានបង្ហាញពីតម្លៃខ្លួននោះទេ។

អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអាសល្លឺម៉ង់កាលពីឆ្នាំ ២០១៤ ដែលប្រទេស អាល្លឺម៉ង់បានឈ្នះជើងឯក World Cup 2014 បានចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយក្លឹប។

“ខ្ញុំបានលឺថាទីនេះមានបរិយាកាសល្អ ព្រមទាំងអ្នកគាំទ្រដ៏អស្ចារ្យ ដូចនេះខ្ញុំពិតរីករាយក្នុងការចូលរួមជាមួយក្លឹប” នេះជាអ្វីដែលអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះបាននិយាយ៖

អ្នកចាំទី Zieler ចាប់ផ្តើមអាជីពនៅក្លឹប Manchester United ប៉ុន្តែមិនមានឱកាសក្នុងការលេងឲ្យឈុតធំនោះទេ។

_89830436_ron

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC News

មតិយោបល់

Sponsor

អត្ថបទថ្មីៗ