ភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយ ក្រសួងការពារ ថ្ងៃសៅរ៍នេះ

ស្របពេលដែលលីកកំពូលកម្ពុជាសម្រាកដើម្បីទុកពេលឲ្យកីឡាករគ្រប់ក្រុមទាំងអស់ចូលរួមបំពេញភារៈកិច្ចក្នុងជម្រើសជាតិក្នុងការប្រកួតជម្រុះវគ្គបឋម AFC Asian Cup 2019 Qualifiers Play-Off Round។ សម្រាប់សប្តាហ៍នេះក្លឹបភ្នំពេញក្រោន នឹងប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លឹបដែលកំពុងឡើងជើង ក្រសួងការពារជាតិ ថ្ងៃសៅរ៍ ទី ៤ មិថុនា វេលាម៉ោង ៤ រសៀល នាកីឡដ្ឋាន RSN។ លោកអ្នកដែលជាអ្នកគាំទ្ររបស់ក្លឹបទាំងពីរអាចចូលរួមទស្សនាការប្រកួតនេះបានដោយស៊េរី៕

13323586_10153531273925264_7226183459374617173_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ