កីឡាករ Dani Alves នឹងផ្ទេរទៅក្លឹប Juventus ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ

 

អ្នកគ្រប់គ្រងផ្នែកកីឡាកររបស់ក្លឹប FC Barcelona លោក Robert Fernandez បានបញ្ជាក់ថាកីឡាករ Dani Alves នឹងចាកចេញពីក្លឹប។

ខ្សែការពារសញ្ជាតិ ប្រ៊េលស៊ីល បានយល់ព្រមសំណើរផ្ទេរទៅក្លឹប Juventus ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ។ លោក Robert Fernandez បានប្រាប់អ្នកសារព័ត៌មានថា៖ “កីឡាករ Alves សម្រេចចិត្តចាកចេញពីយើង។ កីឡាកររូបនេះគឺអស្ចារ្យ ប៉ុន្តែកីឡាករចាកចេញដោយសារតែការសម្រេចផ្ទាល់ខ្លួន ដូចនេះយើងត្រូវតែគោរពតាមការសម្រេចរបស់គេ។”

ក្នុងនោះផងដែរលោក Robert Fernandez ក៏បានលើកឡើងថា កីឡាករ Hector Bellerin របស់ក្លឹប Arsenal គឺជាជម្រើសដំបូងដើម្បីជំនួយកីឡាករវ័យ ៣៣ រូបនេះ ប៉ុន្តែក្លឹប Arsenal បានបដិសេធគ្រប់សំណើរទាំងអស់ហើយបានប្រាប់ថាកីឡាកររូបនេះមិនមែនសម្រាប់លក់នោះទេ។

 

Dani-Alves-points-and-laughs

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

មតិយោបល់

Sponsor

អត្ថបទថ្មីៗ