ក្លឹប Aston Villa តែងតាំងលោក Roberto Di Matteo ជាអ្នកចាត់ការទូទៅថ្មី

លោក Roberto Di Matteo ដែលជាអតីតអ្នកចាត់ការទូទៅធ្លាប់ដឹកនាំក្លឹបតោខៀវ Chelsea ឈ្នះជើងឯក UEFA Champions League 2012 លើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បានយល់ព្រមសំណើរដឹកនាំក្លឹប Aston Villa ដែលបានធ្លាក់ទៅលេងនៅក្របខ័ណ្ឌលំដាប់ទី២ របស់អង់គ្លេស កាលពីពេលថ្មីៗនេះ។ ក្នុងនោះលោក Steve Clarke នឹងធ្វើជា assistant របស់លោកផងដែរ។

អ្នកចាត់ការទូទៅ សញ្ជាតិ អ៊ីតាលី រូបនេះត្រូវបានប្រធានក្លឹបរំពឹងថាអាចជួយឲ្យក្លឹប Aston Villa អាចត្រឡប់មកលេងលីកកំពូលនៃប្រទេសអង់គ្លេស ឬ English Premier League វិញនៅរដូវកាលក្រោយ។ ចំណែកឯអតីតអ្នកចាត់ការទូទៅរបស់ក្លឹប West Brom និងក្លឹប Schalke លោក Clarke នឹងធ្វើជា assistant របស់លោក Di Matteo ទោះបីជាអ្នកទាំងពីរមិនដែលធ្វើការជាមួយគ្នាក្នុងការគ្រប់គ្រងពីមុនមកក៏ពិតមែន តែអ្នកទាំងពីរធ្លាប់នៅក្លឹប Chelsea រយៈពេល ២ ឆ្នាំជាមួយគ្នា។

_89864099_dimatteo_getty_sport

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC News

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ