ឯកឧត្តម ស៊ាន បូរ៉ាត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាងជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនិដែលត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាងជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនិដែលត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ នាថ្ងៃទី០៨ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេសសឹង្ហបុរី ។
ឯកឧត្តមអធិបតីក៏បានណែនាំ និងផ្តាំផ្ញើរដល់កីឡាករ កីឡាការិនីដែលថា ” ដំបូងសូមឱ្យកីឡាករ កីឡាការិនីទាំងរៀបចំលក្ខណៈសម្បត្តិឱ្យបានត្រឹមត្រូវ សក់ឱ្យបានខ្លី និងមានព័ណ៌ខ្មៅព្រោះយើងជាសិស្ស-និស្សិត ។ ហើយកីឡាករ កីឡាការិនីទាំងអស់ត្រូវមានសីលធម៌ បើគ្មានសិលធម៌ទេមិនអាចទទួលបានជ័យជំនះបានទេ សីលធម៌គឺជាកត្តាដែលអាចនាំឱ្យយើងទទួលបានជោគជ័យ ដើម្បីមានសីលធម៌ទៅបានយើងត្រូវយ៉ាងដូចម្តេច ៖
-បញ្ហាទី១ ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សដែលមានតម្លៃ
-បញ្ហាទី២ត្រូវរៀបចំខ្លួនឱ្យបានល្អប្រសើរទាំងការស្លៀកពាក់ ការដើរហើរ ក៏ដូចជាការរៀបចំខ្លួនឱ្យបានត្រឹមត្រូវព្រោះយើងជាសិស្ស-និស្សិត នៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតនេះយើងបានបញ្ជូន ៦ប្រភេទកីឡាទៅប្រកួតមាន កីឡាបាល់ទាត់ ប៉េតង់ វាយកូនឃ្លីលើតុ អត្តពលកម្ម គុនដាវ និងកីឡាហែលទឹក ដែលមានប្រតិភូ និងកីឡាករសរុបចំនួន៦១នាក់ ។

13329312_840555219382029_5503186316319966970_o

13320521_840555229382028_43034968748923383_o

13323551_840555252715359_7849822392821874562_o

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ