ក្លឹប Manchester City ចុះកុងត្រាជាមួយកីឡាករ Ilkay Gundogan

ក្លឹប Manchester City បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រាជាមួយកីឡាករសញ្ជាតិ អាល្លឺម៉ង់ Ilkay Gundogan។ កីឡាករសញ្ជាតិ អាល្លឺម៉ង់ រូបនេះចូលរួមជាមួយក្លឹប Manchester city ពីក្លឹប Dortmund រយៈពេល ៤ ឆ្នាំ ក្នុងតម្លៃខ្លួន ២១ លានអឺរ៉ូ។

កីឡាករខ្សែបម្រើកណ្តាល វ័យ ២៥ ឆ្នាំរូបនេះអាចលេងបានតួនាទីច្រើនដែលជាជម្រើសល្អមួយសម្រាប់លោក Pep Guardiola ក្នុងការចូលរដឹកនាំនាពេលឆាប់ៗខាងមុខ។ ក្រោយចុះកុងត្រាជាមួយក្លឹប Manchester City រួចកីឡាករ Gundogan បានប្រាប់ថា៖ “ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្លឹប Manchester City។ នៅពេលដែលខ្ញុំលឺពីក្លឹបនេះ ខ្ញុំបានសម្រេចថានឹងមកទីនេះទៅហើយ។” “ខ្ញុំរីករាយរយៈពេលដែលខ្ញុំលេងនៅក្លឹប Borussia Dortmund ហើយខ្ញុំក៏សូមអរគុណដល់ក្លឹប ព្រមទាំងអ្នកគាំទ្រទាំងអស់ក្នុងរយៈពេល ៥ ឆ្នាំដែលខ្ញុំបានលេងនៅទីនោះ។”

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ១៥៧ ប្រកួតក្នុងរយៈពេល ៥ រដូវកាលឲ្យក្លឹប Borussia Dortmund និបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ បានចំនួន ១៦ ដង និងរកបាន ៤ គ្រាប់។

ilkay gundogan citytv

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ក្លឹប Manchester City

មតិយោបល់

Sponsor

អត្ថបទថ្មីៗ