ក្រុមបាល់ទាត់នារី កម្ពុជា ឬ ហ្វីលីពីន នឹងឡើងទៅលេងវគ្គបន្ត!!!

ក្រុមបាល់ទាត់នារីអាយុក្រោម១៤ឆ្នាំ (U14) ជម្រើសជាតិកម្ពុជា ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីប្រកួតនៅក្នុងក្របខណ្ឌនៃការប្រកួត AFC U-14 girls’ Regional Championship 2016 ដែលត្រូវបានរៀបចំឡើងដោយ ASIAN FOOTBALL CONFEDERATION នោះបានឈានដល់ការប្រកួតកាត់សេចក្តីហើយនៅរសៀលនេះ។ ក្រុមបាល់ទាត់នារីអាយុក្រោម ១៤ ឆ្នាំជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់អាយុក្រោម ១៤ ឆ្នាំជម្រើសជាតិហ្វីលីពីន នៅវេលាម៉ោង ១៦.៣០ នៅកីឡដ្ឋាន National University Stadium ប្រទេសឡាវ នេះដើម្បីកាត់សេចក្តីថាក្រុមណានឹងមានសិទិ្ធឡើងទៅលេងវគ្គបន្ត។

សម្រាប់លទ្ធផលនៃការប្រកួតរយៈពេល ២ ថ្ងៃកន្លងមកនេះគឺនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦៖ កម្ពុជា បានចាញ់ ថៃ នៅក្នុងលទ្ធផល ៣-០ ខណៈនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦៖ កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ ឡាវ ក្នុងលទ្ធផល ៣-១។ ដូចនេះបច្ចុប្បន្នក្រុមបាល់ទាត់នារីកម្ពុជាមាន ៣ ពិន្ទុ ឈនៅលេខ ៣ ស្របពេលដែលក្រុមហ្វីលីពីន មាន ៤ ពិន្ទុឈនៅលេខ ២។ ប្រសិនជាក្រុមបាល់ទាត់នារីកម្ពុជា យកឈ្នះក្នុងការប្រកួតនេះនោះយើងនឹងអាចទៅលេងវគ្គបន្តទៀតបាន។

13320860_867912633336050_2170255352535624786_o

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ