នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះក្រុមជម្រើសជាតិកម្ពុជា នឹងជួបប្រកួតជាមួយក្រុមឆាយនីសតៃប៉ិ

នៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះការប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមឆាយនីសតៃប៉ិ ក្នុងជើងទីមួយដែលធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នេះនិងចាប់ផ្តើមនៅវេលាម៉ោង ៦ ល្ងាច នៅកីឡដ្ឋាន Kaohsiung កោះតៃវ៉ាន់ ខណៈការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។

គួររំលឹកផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងឆាយនីសតៃបិុ ធ្លាប់បានជួបគ្នាម្តងហើយកាលពីឆ្នាំ២០១៤ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយដោយក្រុមកម្ពុជាបានបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Taipei Municipal Stadium ដោយកីឡាករ ចាន់ វឌ្ឍនាការកបាន ២ គ្រាប់នៅនាទីទី ៩០+១ និង ៩០+៣។

Cover-fb-ads-copy

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ