ឯកឧត្តម កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់-ដូ ITF កម្ពុជាជ្រើសរើសជើងឯកថ្នាល

នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់-ដូ ITF កម្ពុជាជ្រើសរើសជើងឯកថ្នាលដណ្តើមពានរង្វាន់ភេសជ្ជៈ វារីអ័រ ។

ឯកឧត្តមអធិបតីក៏បានមានមតិសំណេះសំណាលទៅកាន់អង្គពិធីដែលថា “ខ្ញុំសូមថ្លែងអំណរអរគុណដល់ឪពុក ម្តាយរបស់កីឡាករ-កីឡាការិនីទាំងអស់ ដែលតែងតែគាំទ្រលើវិស័យកីឡា ជាពិសេសកីឡាតេក្វាន់-ដូITFនេះ ។ ការប្រកួតនេះក្រៅពីការស្វែងរកកីឡាករ កីឡាការិនីថ្នាល វាក៏ជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនាផងដែរ ។
ខ្ញុំបាទសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡាឱ្យជួយគាំទ្រថ្នាលកីឡាករតេក្វាន់-ដូ ITF នេះបន្តទៀត ។ ការប្រកួតនេះដែលមានសមាគមន៍/ក្លឹបចូលរួមចំនួន០៨ មកពីទូទាំងរាជធានីភ្នំពេញ និងមានកីឡាករសរុប១៥០នាក់ (កីឡាការិនី ៣៦នាក់) ។

13301549_840148652756019_2494101329608175528_o

13305030_840148656089352_6596880164017804218_o

13305219_840148502756034_3102188902890153631_o

13320544_840148499422701_5161531805790605802_o

13323353_840148509422700_518933937511949440_o

13323516_840148739422677_7967852005740957953_o

13346154_840148646089353_1923917798835633066_o

13316850_840148752756009_7827709087335623456_o

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ