ការប្រកួត​ Euro 2016 នឹងមានប្រទេសចំនួន ២៤ ចូលរួមប្រកួតជាលើកដំបូង

ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ 2016 UEFA European Championshipឬក៏លោកធ្លាប់ហៅថា UEFA Euro 2016 នោះនឹងចាប់ផ្តើមនៅថ្ងៃទី ១០ មិថុនា រហូតដល់ថ្ងៃទី ១០ កក្កដា ២០១៦ ខាងមុខ ដោយប្រទេស បារាំង ជាម្ចាស់ផ្ទះក្នុងការប្រកួតលើកនេះ។

ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ Euro 2016 លើកនេះនឹងមានប្រទេសចំនួន ២៤ ដើម្បីចូលរួមប្រកួតជាលើកដំបូង។ ២៤ ក្រុមនេះនឹងបែងចែកចេញជា ៦ ពូលដោយក្នុងមួយពូលៗ មាន ៤ ក្រុម។ ក្រុម ២ ដែលឈនៅកំពូលតារាងក្រោយការប្រកួតជម្រុះពូលនឹងមានសិទ្ធបន្តទៅលេងវគ្គជម្រុះជាបន្តទៀត។ ក្រោមការរៀបចំថ្មីនេះលក្ខខណ្ឌប្រកួតមានការកែប្រែបន្តិចដោយក្រុមដែលឈលេខ ៣ ក្នុងពូលនីមួយដែលធ្វើបានល្អជាងគេ ៤ ក្រុមនឹងមានសិទ្ធបន្តទៅវគ្គជម្រុះបន្តផងដែរ។ ដូចនេះសរុបទាំងអស់មាន ១៦ ក្រុម សម្រាប់ការប្រកួតជម្រុះ ១៦ ចុងក្រោយ ហើយបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា ការពីប្រកួត Euro  មុនៗមានប្រទេសចូលរួមតែចំនួន⁣⁣⁣⁣⁣⁣ ១៦ ប្រទេសតែប៉ុណ្ណោះ តែសម្រាប់លើកនេះគណៈកម្មាធិការរៀបចំបានអនុញ្ញាតិឲ្យចូលថែម ៨ ប្រទេសទៀតដូចនេះការប្រកួត Euro 2016 នៅប្រទេសបារាំងនឹងប្រទេសចំនួន ២៤ ចូលរួមប្រកួតជាលើដំបូង។ ខាងក្រោមជាបញ្ជីឈ្មោះកីឡាករ ២៣ នាក់របស់ប្រទេសទាំង ២៤ ដែលចូលរួមកាប្រកួត Euro 2016 នេះ៕

Wales

Ukraine

Turkey

Switzerland

Sweden

Spain

Slovakia

Russia

Romania

Republic of Irland

Portugal

Poland

Nortern Irland

Italy

Iceland

Hungary

Germany

Autris

France

Albania

England

Czece Republic

Croatia

Belgium

អត្ថបទ៖ រិទ្ធី

រូបភាព៖ Goal Euro 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ