ការប្រកួត KINGS CUP នឹងចាប់ផ្តើមនៅថ្ងៃសុក្រខាងមុននេះ។

ការប្រកួតពានរង្វាន់ King’s Cup លើទី៤៤ នឹងធ្វើឡើងនៅកីឡដ្ឋាន Rajamagala Stadium ក្នុងទីក្រុង Bangkok ប្រទេសថៃ ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះមានប្រទេសចូលរួមដូចជា៖

1. United Arab Emirateห (68th)
2. Jordan (82nd)
3. Syria (110th)
4. Thailand (119th)

ការប្រកួតនេះនឹងត្រូវធ្វើឡើងដោយប្រទេសនីមួយៗត្រូវប្រកួតជាមួយគ្នាហើយប្រទេសដែលឈ្នះក្នុងការប្រកួតនីមួយៗនៅថ្ងៃទី ៣ ខែមិថុនានឹងមានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ បន្តទៀត។ ដោយឡែកសម្រាប់ប្រទេស២ ផ្សេងទៀតនឹងត្រូវប្រកួតយកលេខ ៣ តែម្តង។

សូមបញ្ជាក់ថា រាល់ការប្រកួតទាំងអស់ក៏នឹងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Thairath TV ផងដែរ៕ 

13094140_1583656498592645_6192532186298243763_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ