កីឡាករក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំ ៨ រូបរបស់ក្លឹបភ្នំពេញក្រោនចូលរួមកម្មវិធីប្រកួត 8th Singapore Soccer Sixes នៅប្រទេសសឹង្ហបុរី

កីឡាករក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំ ៨ រូបរបស់ក្លឹបភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ប្រទេស សឹង្ហបុរី នៅថ្ងៃសុក្រ ទី៣ នេះដើម្បីចូលរួមកម្មវិធីប្រកួត 8th Singapore Soccer Sixes នៅ Padang ចុងសប្តាហ៍ ក្រោមការដឹកនាំដោយលោកគ្រូ Christopher Grant។ ក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំភ្នំពេញក្រោនសង្ឃឹមថានឹងធ្វើបានល្អក្នុងការប្រកួត ដែលខ្លួនធ្លាប់ឈ្នះពាន ២ ដង ពោលគឺនៅឆ្នាំ 2013 និង 2014។ ឆ្នាំមុនក្រុមយុវជនភ្នំពេញក្រោនទទួលបានលេខ ៣។ កីឡាករ ៨ រូបដែលនឹងធ្វើដំណើររួមមាន៖ គី រីណា, សុខលី, ណាខា, មករា, ឡាឌីន, ផានី, ឡាយហៀង, សុវណ្ណមករា។

13323180_10153531001555264_407411047476656061_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ