កីឡាករ Marcus Rashford និងកីឡាករ BORTHWICK-JACKSON បន្តកុងត្រាដល់ឆ្នាំ ២០២០

កីឡាករ Marcus Rashford បានចុះកុងត្រាថ្មីជាមួយក្លឹបបិសាចក្រហម Manchester United រហូតដល់ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងលក្ខខណ្ឌក្នុងការបន្តកុងត្រានាពេលអនាគត។

កីឡាករ Rashford វ័យ ១៨ ឆ្នាំបានបង្ហាញខ្លួនឲ្យឈុតធំនៅក្នុងការប្រកួត Europa League ជាមួយក្លឹប Midtjylland។ កីឡាកររូបនេះរកបាន ២ គ្រាប់ ហើយ ៣ ថ្ងៃក្រោយមកកីឡាកររូបនេះដដែលរកបានគ្រាប់បាល់ក្នុងជំនួបជាមួយក្លឹប Arsenal ក្នុងការបង្ហាញខ្លួនក្នុងលីកលើកដំបូងរបស់ខ្លួន។ កីឡាករ Marcus បង្ហាញខ្លួនបាន ១៧ ប្រកួតនឹងរកបាន ៨ គ្រាប់។

13320348_10153783389702746_1417007088589130719_o

កីឡាករ Cameron Borthwick-Jackson ក៏បានចុះកុងត្រាថ្មីជាមួយក្លឹប Manchester United រហូតដល់ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងលក្ខខណ្ឌក្នុងការបន្តកុងត្រានាពេលអនាគតផងដែរ។

កីឡាករ Borthwick-Jackson ដែលមានវ័យ ១៩ ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួត Premier League ជាមួយក្លឹប West Bromwich Albion កាលពីខែវិចិ្ឆកា។ កីឡាករ Cameron បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អដោយបានបង្ហាញខ្លួន ១៤ ដង។ កីឡាកររូបនេះក៏ទទួលបានពាន U21 Player of the Year award នៅក្នុងកម្មវិធី Manchester United Player of the Year awards ដែលបោះឆ្នោតដោយអ្នកគាំទ្ររបស់ក្លឹប Manchester United៕

 

13323559_10153783389482746_485852143661901839_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Manchester United

មតិយោបល់

Sponsor

អត្ថបទថ្មីៗ