ក្រុមជម្រើសជាតិ​កម្ពុជា​ នឹងចេញ​ដំណើរទៅ ​ឆាយនីស​តៃប៉ិ ម៉ោង ១០ ព្រឹកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅ ឆាយនីសតៃប៉ិ ម៉ោង ១០ ព្រឹកនេះ ដើម្បីចូលរួមប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជាមួយក្រុមឆាយនីសតៃប៉ិ ក្នុងជើងទីមួយដែលធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ខណៈការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។

គួររំលឹកថា ក្រុមជម្រើសជាតិកម្ពុជា និងឆាយនីសតៃបិុ ធ្លាប់បានជួបគ្នាម្តងហើយកាលពីឆ្នាំ២០១៤ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយដោយក្រុមកម្ពុជាបានបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Taipei Municipal Stadium ។

13330917_1748136612090506_8260321099667983124_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ