ការ​ប្រកួតរវាងក្រុមជម្រើសជាតិ​កម្ពុជា ​និង ​​ទីម័រ​ខាង​កើត ចាប់ផ្តើមម៉ោង ៧ យប់នេះ

សម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិងក្រុមទីម័រខាងកើតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នេះនឹងធ្វើឡើងវេលាម៉ោង ៧ យប់នេះដោយស្ថានីយ៍ទូរទស្សន៍ BTV នឹងធ្វើការផ្សាយផ្ទាល់ពីពហុកីឡដ្ឋានជាតិសម្រាប់មិត្តអ្នកគាំទ្របាល់ទាត់ទាំងអស់បានទស្សនា។ នៅក្នុងការប្រកួតមិត្តភាពនេះផងដែរ នៅពេលសម្រាកតង់ទី១ នឹងមានការរាំបទញីកែងជើងដើម្បីបំបែកកំណត់ត្រាដែលមានអ្នករាំបទនេះផងដែរ។ ដូចនេះលោកអ្នកដែលជាគាំទ្រទាំងអស់កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់កីឡាករទាំងអស់។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជានេះគឺដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិតៃវ៉ាន់ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ដោយជើងទី១ ធ្វើនៅតៃវ៉ាន់ ក្នុងថ្ងៃទី២ ខែមិថុនា និងជើងទី២ ធ្វើនៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕

13301391_864969093630404_2679980836360417023_o

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ