ក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយ ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង ៥:៣០ ល្ងាច នាកីឡដ្ឋានជាតិ។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជានេះគឺដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិតៃវ៉ាន់ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ដោយជើងទី១ ធ្វើនៅតៃវ៉ាន់ ក្នុងថ្ងៃទី២ ខែមិថុនា និងជើងទី២ ធ្វើនៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕

13256017_1086339728089437_6443001199058312521_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹប ព្រះខ័នរាជស្វាយរៀង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ