ក្លឹប Real Madrid ប៉ះក្លឹប Atletico Madrid ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League យប់នេះ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រវាងក្លឹប Real Madrid ជាមួយក្លឹប Atletico Madrid នឹងប្រព្រឹត្តឡើងនៅយប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ យប់នេះ នៅកីឡដ្ឋាន San Siro របស់អ៊ីតាលី ។ នេះជាការជួបគ្នាជាលើកទី២ ក្នុងរយៈពេល ៣ ឆ្នាំក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ ស្របពេលដែលការប្រកួតកាន់តែខិតជិតមកដល់ ទីក្រុង Milan ប្រទេសអ៊ីតាលី កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League ដោយបានធ្វើកន្លែងស្វាគមន៍អ្នកគាំទ្រមុនជំនួបរវាងក្រុមខ្លាំងអេស្ប៉ាញទាំង២ នៅក្នុងការប្រកួតយប់នេះ។

កីឡដ្ឋាន San Siro ដែលជាផ្ទះរបស់ក្លឹប AC Milan នឹងទទួលក្លឹប Real Madrid និងក្លឹប Atletico Madrid នៅយប់ថ្ងៃសៅរ៍នេះ ដើម្បីប្រជែងយកពានរង្វាន់កំពូលអឺរ៉ុប។

គួបញ្ជាក់ផងដែរថាក្លឹប Real Madrid ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League បាន ១០ ដង ក្លឹបនេះនឹងព្យាយាមឈ្នះពានទី ១១ ក្នុងប្រវិត្តសាស្រ្តរបស់ខ្លួន។ ចំណែកឯក្លឹប Atletico មិនទាន់បានឈ្នះទ្វីបអឺរ៉ុបនេះនៅឡើងទេក្នុងរយៈពេល ១១៣ ឆ្នាំដែលបានបង្កើយក្លឹបមក ដូចនេះពួកគេសង្ឃឹមថាថ្ងៃសៅរ៍នេះ នឹងអាចលើកពានដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លឹបបាន៕

13162422_1076384885754788_371401109_n

1256

2191

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Champions League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ