តើ អ៊ុំ ចំរើន ឬ Super Chhai ដែលនឹងក្លាយជាអធិរាជស៊ីម៉ង់ត៍អូដ្ឋទម្ងន់ ៦៧ គីឡូ?

នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ខាងមុខនេះនឹងមានការប្រកួតដ៏គួរឱ្យញាប់ញ័រមួយនៅលើសង្វៀន Tiffy TV5 Arena ដោយនោះជាថ្ងៃកាត់សេចក្តីថាតើនរណាម្នាក់ដែលនឹងក្លាយជាជើងឯកនៃការប្រកួតអធិរាជស៊ីម៉ង់ត៍អូដ្ឋក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ដោយកីឡាករកម្ពុជា អ៊ុំ ចំរើន នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ  Super Chhai ខណៈដែលកីឡាករ ធី តុងហ៊ី និង Tahan Ek ក៏នឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ផងដែរនោះ។

សូមបញ្ជាក់ថា កីឡាករ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានឬទ្ធិ ធា្លប់បានបំបាក់ដៃគូរបស់ខ្លួនម្តងរួចមកហើយកាលពីការប្រកួតក្នុងពូល និងទទួលបានជ័យជម្នះទាំង ៣ប្រកួតរីឯ Super Chhai ធ្លាប់ឈ្្នះ២ ដង និងចាញ់ម្តង។ យ៉ាងណាក៏ដោយគេពិបាកនឹងស្មានបានណាស់ថា នរណាដែលជាអ្នកឈ្នះក្នុងការប្រកួតនៅរាត្រីថ្ងៃសៅរ៍នេះ ដោយសារតែអ្នកទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា និងមានបទពិសោធន៍ធ្លាប់ឈ្នះមិនចាញ់គ្នាឡើយ ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាថាតើ អ៊ុំ ចំរើន ឬ Super Chhai ដែលនឹងក្លាយជាម្ចាស់ពានរង្វាន់ និងទឹកប្រាក់ ២៥០០ ដុល្លារពីកម្មវិធីនេះ?

6-42016k1-700x400

មតិយោបល់

Sponsor

អត្ថបទថ្មីៗ