តារាងលទ្ធផលការប្រកួតសម្រាប់ ពូលC និងពូលD ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦

ការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ វគ្គផ្ដាច់ព្រ័ត្រសម្រាប់សប្ដាហ៍ទី៤ ក្នុងពូល C និង D នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះបានបញ្ចប់ហើយ។ ក្លឹបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ( ស៊ីម៉ាក់ ) បានយកឈ្នះលើក្លឹបវេស្ទើនក្នុងលទ្ធផល ២-១។ ក្លឹប ភ្នំពេញក្រោន បានយកឈ្នះក្រុមខេត្តកំពតក្នុងលទ្ធផល ៥-១។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានត្រឹមស្មើនឹងក្រុមសៀមរាបអង្គរ ១-១ ប៉ុណ្ណោះ៕ គួរបញ្ជាក់ផងដែរថាសម្រាប់ពូល C យើងបានរកឃើញ ២ ក្រុមដែលមានសិទ្ធឡើងទៅវគ្គបន្តហើយគឺក្លឹបភ្នំពេញក្រោន និងក្លឹបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ខណៈពូល D ក្លឹបណាហ្គាវើល ជាក្លឹបដែលមានឡើងទៅវគ្គបន្ត ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ, សៀមរាបអង្គរ និងខេត្តស្វាយរៀង នឹងត្រូវដណ្តើមកៅអីចុងក្រោយក្នុងពូល D នេះ។ តារាងលទ្ធផលការប្រកួតកាលពីម្សិលមិញសម្រាប់ ពូលC និងពូលD ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ វគ្គជម្រុះតាមពូល។

HSC-Match-GroupC&D-25-May-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ