កីឡាករអាស៊ីអាគ្នេយ៍ ៤ រូបដែលធ្លាប់បង្ហាញខ្លួននៅ K League

1. Piyapong Pue-on (Thailand – Lucky-Goldstar Hwangso)

កីឡាករ Piyapong Pue-on គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបរបស់ប្រទេសថៃនៅឆ្នាំ ១៩៨០។ លោកធ្លាប់លេងឲ្យក្លឹប Lucky-Goldstar Hwangso (ឥលូវក្លឹប FC Seoul) រយៈពេល ២ ឆ្នាំគឺឆ្នាំ ១៩៨៤-១៩៨៦។ ជាមួយនឹងការលេងឲ្យក្លឹបនៅប្រទេស កូរ៉េ កីឡាករ Piyapong បង្ហាញខ្លួនបាន ៣៤ ប្រកួត ហើយរកបាន ១៧ គ្រាប់ និងឈ្នះជើងឯកនៅឆ្នាំ ១៩៨៥ ផងដែរ។

THA2

2. Alvaro Silva (Philippines – Daejeon Citizen)

កីឡាករជម្រើសជាតិ ហ្វីលីពីន កីឡាករ Alvaro Silva បានចូលរួមជាមួយក្លឹប Daejeon Citizen នៅឆ្នាំ ២០១៤ ដោយបានបង្ហាញខ្លួនបាន ៧ ប្រកួត នៅ K League Classic។ កីឡាករវ័យ ៣២ ឆ្នាំ ខ្សែការពារកណ្តាល បន្តនៅជាមួយក្លឹប Daejeon Citizen ក្រោយពួកគេបានធ្លាក់ចេញពីលីកកំពូល ហើយបង្ហាញខ្លួនបាន ៦ ប្រកួតឲ្យក្រុមនៅ K League Challenge។

Silva

3. Diogo Rangel (Timor Leste – Daejeon Citizen/ Gangwon)

ខ្សែការពារសញ្ជាតិ ទីម័រ ខាងកើត កីឡាករ Diogo Rangel បានចូលរួមជាមួយក្លឹបនៅ K League Challenge ក្លឹប Daejeon Citizen ឆ្នាំ ២០១៤ ហើយក្រោយមកក៏បានផ្ទេរទៅក្លឹប Gangwon នៅរដូវកាលដដែល។ Rangel

4. Luong Xuan Truong (Vietnam – Incheon United)

កាលពីសប្តាហ៍មុន កីឡាករ Luong Xuan Truong បានក្លាយជាកីឡាករអាស៊ានទី ៤ ដែលបានទៅលេងនៅលីកកំពូលនៃប្រទេសកូរ៉េខាងត្បូង ដោយបានបង្ហាញខ្លួនឲ្យក្លឹប Incheon United នៅ K League Classic។ ខ្សែបម្រើវ័យ ២១ ឆ្នាំ បានចូលរួមជាមួយក្លឹប Incheon ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបកំពូលនៃប្រទេសវៀតណាម ក្លឹប Hoang Anh Gia Lai នៅដើមរដូវកាល ២០១៦នេះ។

XT

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ