ក្លឹបណាហ្គាវើល នឹងត្រូវចាកចេញទៅប្រកួតពាន RHB Bank Singapore Cup 2016 នៅរសៀលនេះ

ក្លឹបណាហ្គាវើល នឹងធ្វើដំណើរទៅកាន់ប្រទេស សឹង្ហបុរី វេលាម៉ោង ២ រសៀលនេះ ដើម្បីចូលរួមការប្រកួតពានរង្វាន់ RHB Bank Singapore Cup 2016។

ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវប៉ះជាមួយក្រុម Global FC ដែលមកពីប្រទេសហ្វីលីពីន ក្នុងវគ្គជម្រុះ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃ សៅរ៏ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ៧ និង ៣០នាទីយប់ នៅកីឡដ្ឋានជាតិ Jalan Besa របស់ប្រទេសសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា ក្លឹបនៃប្រទេសកម្ពុជាធ្លាប់ចូលរួមការប្រកួតពានរង្វាន់ RHB Bank Singapore Cup នេះចំនួន ៤ ក្លឹបដែលក្នុងនោះរួមមាន៖ ក្លឹប ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល និងបឹងកេតអង្គរ៕

13096290_545380298967925_8627585221760838595_n

Nagaworld FC Road to RHB Singapore Cup

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ