កីឡាការិនី លី ណារី ទៅហ្វឹកហាត់នៅកេនយ៉ាដើម្បីត្រៀមអូឡាំពិករដូវក្តៅ

អត្តពលិករត់ប្រណាំងរបស់កម្ពុជា លី ណារី កំពុងតែចំណាយពេលដើម្បីធ្វើការហឹ្វកហាត់នៅក្នុងប្រទេសកេនយ៉ាដែលត្រូវបានគេស្គាល់ថាជាទឹកដីនៃជើងឯករត់ប្រណាំងខណៈដែលការប្រកួតកីឡាអូឡាំពិិកពិភពលោកនឹងត្រូវចាប់ផ្តើមក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយ។  សម្រាប់ការហ្វឹកហាត់នៅលើទឹកដីនៃទ្វីបអាហ្វ្រិកនេះ កីឡាការិនី ណារី បានចំណាយពេលហ្វឹកហាត់យ៉ាងស្វិតស្វាញដូចទៅនឹងអ្វីដែលបណ្តាអត្តពលិកល្បីៗដូចជាម្ចាស់មេដាយមាសអូឡាំពិក David Rudisha ឬ ម្ចាស់ជើងឯករត់ប្រណំាងពិភពលោក Mo Farah ធ្លាប់បានធ្វើនៅទីនោះដែរ។

សូមបញ្ជាក់ថា អត្តពលិកវ័យ ៤៣ ឆ្នាំរូបនេះគឺជាកីឡាការិនីរត់ប្រណាំងដំបូងគេរបស់កម្ពុជាដែលនឹងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អូឡាំពិកនាខែសីហាខាងមុខនេះ។

13100772_1312398412122171_884998250165417494_n-640x853

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ