ក្លឹបបាល់ទាត់ព្រះខ័នរាជខេត្តស្វាយរៀង នឹងធ្វើការប្រកួតមិត្តភាព​ ជាមួយក្រុមបាល់ទាត់ក្របខណ្ឌលីកកំពូលវៀតណាម XSKT Cantho FC

ក្លឹបបាល់ទាត់ព្រះខ័នរាជខេត្តស្វាយរៀង នឹងធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុមបាល់ទាត់ក្របខណ្ឌលីកកំពូលវៀតណាម XSKT Cantho FC ក្នុងទីក្រុង Cantho ប្រទេសវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។ ជំនួបមិត្តភាពនេះ ជាការសាកកម្លាំងគ្នា លើកទីពីរ រវាងក្លិបទាំងពីរ។

គួរបញ្ជាក់ផងដែរថា៖ កាលពីឆ្នាំ២០១៤ ពេលក្រុមទាំងពីរប៉ះគ្នាលើកដំបូង ក្នុងការប្រកួតពានរង្វាន់មិត្តភាពមួយ ដែលមាន៤ក្រុមចូលរួម រៀបចំលើទីលានកីឡដ្ធាន Thong Nhat ក្នុងទីក្រុង Ho Chi Minh នោះ ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុម XSKT Cantho FC ដោយលទ្ធផល ២-០ ទាត់បញ្ចូលទីពី កីឡាករ ប្រាក់ មុន្នីឧត្តម និង Dzarma Bata ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធ ធ្វើតេស្តសាកល្បងសមត្ថភាព។
បច្ចុប្បន្ន ក្រុម XSKT Cantho FC រកបាន១៥ ពិន្ទុ ១១ប្រកួត ឈ្នះ៥ ចាញ់៦ ឈរចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោម១៤ក្រុម នៃតារាងលីកកំពូលបាល់ទាត់វៀតណាម V-League 1។

13254829_863889107071736_2114582274992332065_o
ប្រភព៖ ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ