ពានរង្វាន់ Hun Sen Cup 2016៖ ៦គូនឹងជួបគ្នាក្នុងថ្ងៃនេះ

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ នាល្ងាចថ្ងៃទី២៥ ខែឧសភា នេះនឹងមានការប្រកួត ៣គូក្នុងពូល C និង ៣គូទៀតនៅក្នុងពូល D ដោយ ក្នុងនោះ ក្រុមកំពង់ស្ពឺ,កំពត,ព្រះវិហារ និងក្រចេះ នឹងត្រូវប្រកួតបង្គ្រប់កិច្ច ខណៈដែលក្រុមសៀមរាបអង្គរ ត្រូវជួបជាមួយក្រុមអគ្គស្នងការនគរបាលជាតិស្របពេលដែលក្រុមភ្នំពេញក្រោន, ស៊ីម៉ាក់ និងណាហ្គាវើល សុទ្ធត្រូវការ៣ពិន្ទុដូចៗគ្នាដើម្បីឡើងទៅវគ្គបន្តទៀត។
ខាងក្រោមនេះគឺជាកាលវិភាគនៃជំនួបរវាង ៦គូនៅល្ងាចនេះ៖
ពូល C៖
-ម៉ោង៣:៣០៖ ខេត្តកំពង់ស្ពឺ Vs ខេត្តប៉ៃលិន (កីឡដ្ឋានខេត្តកំពង់ស្ពឺ)
-ម៉ោង៣:៣០៖ ខេត្តកំពត Vs ភ្នំពេញក្រោន (កីឡដ្ឋានខេត្តកំពត)
-ម៉ោង៣:៣០៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា Vs វេស្ទើនភ្នំពេញ (ពហុកីឡដ្ឋានជាតិ)
ពូល D៖
-ម៉ោង៣:៣០៖ ខេត្តស្វាយរៀង Vs ខេត្តក្រចេះ (កីឡដ្ឋានខេត្តស្វាយរៀង)
-ម៉ោង៣:៣០៖ ខេត្តព្រះវិហារ Vs ណាហ្គាវើល (កីឡដ្ឋានខេត្តព្រះវិហារ)
-ម៉ោង១៨:០០៖ អគ្គស្នងការនគរបាលជាតិ Vs សៀមរាបអង្គរ (ពហុកីឡដ្ឋានជាតិ)
_MG_6484អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ