សំបុត្រការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា vs ក្រុមជម្រើសជាតិទីម័រខាងកើត ចាប់ផ្តើមលក់ថ្ងៃនេះ

សំបុត្រការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត ចាប់ផ្តើមលក់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នេះ នៅពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលកីឡា The BLUE Sports Center និងហាងលក់ សម្ភារៈ កីឡា Home Sport original សម្រាប់ ការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ នៅថ្ងៃទី ២៩ ឧសភា⁣២០១៦⁣⁣ វេលាម៉ោង ៧ យប់ នៅ ពហុកីឡដ្ឋានជាតិ ដោយការប្រកួតនេះផ្សាយផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ BTV។ គួរបញ្ជាក់ផងដែរថាតម្លៃសំបុត្រចែកចេញជាពីរប្រភេទ៖ ប្រភេទ ១: ១០,០០០៛ និង ប្រភេទ ២: ៥,០០០៛។
សម្រាប់ពត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការមកលេខ: ពហុកីឡដ្ឋានជាតិ: ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០, មជ្ឈមណ្ឌលកីឡា The Blue: ០១៦ ៨៦០ ៨៦០ និងHome Sport: ០៨៨ ៦៥៥ ៥៥៥៦៕

13268259_1745714968999337_1241181124986848893_o

ប្រភព៖ សហព័ទ្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ