កីឡាករ Cleiton Silva ជួយឲ្យក្លឹប Muangthong United បន្តឈកំពូលតារាង Toyota Thai League

ក្រោយការប្រកួតសប្តាហ៍ទី១៣ នៃការប្រកួតពានរង្វាន់ Toyota Thai League បានបញ្ចប់ក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយបានយកឈ្នះលើក្លឹប Sukhorhai ក្នុងលទ្ធផល ២-១។ កីឡាករ Cleiton Silva ជាកីឡាករដែលជួយឲ្យក្លឹប Maungthong United ទទួលបាន ៣ ពិន្ទុក្រោយរកបានគ្រាប់បាល់នៅម៉ោងបន្ថែមមុននឹងចប់ការប្រកួត។ នៅក្នុងការប្រកួតដ៏តានតឹងនេះក្លឹប Muanthong United ជាអ្នករកបានគ្រាប់បាល់នាំមុខ ដោយកីឡាករ Cleiton Silva ក្រោយមកក្លឹប Sukhothai រកបានគ្រាប់បាល់តាមស្មើដោយកីឡាករ Diouf Bireme មុននឹងកីឡាករ Cleiton Silva រកបានគ្រាប់បាល់នៅចុងម៉ោងជួយឲ្យក្លឹបទទួលបាន ៣ ពិន្ទុ។ ក្លឹប Muangthong United ឈ្នះ ៨ ប្រកួតជាប់គ្នាហើយឈនៅកំពូលតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១៣ ដោយមាន ៣៣ ពិន្ទុ។

ចំណែកឯជើងឯកលីកកំពូលនៃប្រទេសថៃ Buriram នៅក្នុងសប្តាហ៍នេះបានទទួលជ័យជម្នះលើក្លឹបម្ចាស់ផ្ទះ Bangkok Glass ក្នុងលទ្ធផល ២-០ នៅក្នុងការប្រកួតធំប្រចាំសប្តាហ៍។ គ្រាប់បាល់របស់ក្លឹប Buriram United រកបានដោយកីឡាករ Go Seul-ki និងកីឡាករ Anawin Jujeen។ ជាមួយនឹងការឈ្នះនេះក្លឹប Buriram United ទទួលបានជ័យជម្នះលើកដំបូងក្នុង ៤ ប្រកួត ខណៈការប្រកួតនេះជាការប្រកួតចុងក្រោយរបស់លោកគ្រូបង្គោលក្លឹប Buriram United លោក Alexandre Gama ផងដែរ។ រីឯក្លឹប Bangkok United នៅក្នុងសប្តាហ៍នេះបានយកឈ្នះក្លឹប Sisaket យ៉ាងលើសលុបក្នុងលទ្ធផល ៦ ទល់នឹង១ ជួយឲ្យក្លឹបឈនៅលេខ ២ នៅក្នុងតារាងពិន្ទុ៕

ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១៣៖

13256264_1717088688572500_4026482443479510336_n

13230211_1717782325169803_3386914668662082688_n

13263804_1717782951836407_4928673098000515510_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ