លទ្ធផល នឹងតារាងពិន្ទុលីកកំពូលនៃប្រទេស ឡាវ សប្តាហ៍ទី៨

នៅក្នុងការប្រកួតពានរង្វាន់ Lao Premier League ២០១៦ កាលចុងសប្តាហ៍កន្លងទៅនេះ យើងឃើញថាក្លឹបដែលឈនៅកំពូលតារាង Lao Toyota FC នៅតែបន្តការឈ្នះរបស់ខ្លួនដោយលទ្ធផល ៤ ទល់នឹង ០ ទៅក្លឹប Lao Police FC ស្របពេលដែលក្លឹប Lanexang UTD ក៏បានយកឈ្នះគូរប្រកួតរបស់ខ្លួនយ៉ាងលើសលុបក្នុងលទ្ធផល ៧ ទល់នឹង ០ ដែលជាការប្រកួតដែលរកបានគ្រាប់ច្រើនជាងគេក្នុងសប្តាហ៍នេះ។ ចំណែកឯក្លឹប CSC Champa FC ក៏បានយកឈ្នះលើគូរប្រកួតរបស់ខ្លួនក្នុងលទ្ធផល ២ ទល់នឹង ០ ផងដែរ។ ដូចនេះបច្ចុប្បន្ន ក្លឹប Lao Toyota FC ឈនៅលេខ ១ នៃកំពូលតារាងពិន្ទុសរុបដែលមាន ២១ ពិន្ទុក្រោយការប្រកួត ៨ ប្រកួត ឈ្នះ ៧ នឹងចាញ់ ១ ប្រកួត។ ស្របពេលដែលក្លឹប Lanexang UTD ឈនៅលេខ ២ មាន១៩ ពិន្ទុ និងក្លឹប CSC Champa FC ឈនៅលេខ ៣ មាន ១៩ ពិន្ទុដូចគ្នា។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុលីកកំពូលនៃប្រទេស ឡាវ សប្តាហ៍ទី៨៖

13244015_1086580408070298_1821467642614389596_o

13227673_1086580428070296_1349501708301363238_o

13239077_1086630374731968_6974339422944788126_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Lao Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ